ភ្នំពេញៈ តារាចម្រៀងលោក រិន សាវ៉េត ដែលមហាជនអាសូរថា ជាតារាចម្រៀងល្បីទ្រនំចម្រៀងក៏ល្អ (ហង្សមាស) តែខ្សត់ទ្រព្យ ថែមជូបទុក្ខផ្ទួនជាន់លើផ្ទួន ពេលនេះប្រពន្ធក៏ស្លាប់ចោលឲ្យរស់តែលតោងជាមួយកូនប្រុសវ័យ ៦ ឆ្នាំ ដែលកំព្រាម្តាយ ។ រំពេច ដែលទុក្ខក៏មិនទាន់រសាយ ក៏ទទួលបានការសណ្តោស ពីលោក ឃ្លាំង ហួត ជាអភិបាលខណ្ឌជ្រោយចង្វារ ផ្តល់អំណោយផ្ទះមួយល្ហែងនិងធានាជួយចិញ្ចឹម កូនប្រុសកំព្រា តារាចម្រៀង ម្តាយឲ្យមានអនាគតទៀតផង។
ព្រមទាំងសប្បុរសធម៌ជាច្រើន ក៏នៅមានបរិច្ចាគនូវថវិកា ជួយជ្រោមជ្រែង សម្រាប់ពិធីបុណ្យខួបគម្រប់ ៧ថ្ងៃប្រពន្ធតារាចម្រៀង រិន សាវ៉េត នោះ ។ លោក ឃ្លាំង ហួត ដែលជាអភិបាលខណ្ឌ ជ្រោយចង្វារ ដែលកន្លងមកក៏ធ្លាប់បានផ្តល់អំណាយម៉ូតូមួយគ្រឿងឲ្យទៅតារាចម្រៀងខ្សត់ទ្រព្យ លោក រិន សាវ៉េត និងថវិកាព្យាបាលសពនោះ លោកអភិបាលក៏បានផ្តល់ជួបនូវថវិកាមនុស្សធម៌ដល់តារាចម្រៀងខ្សត់ទ្រព្យលោក រិន សាវ៉េត ចំនួនជិត៧ពានដុល្លារ សម្រាប់ចាត់ចែងធ្វើបុណ្យខួបសពប្រពន្ធគម្រប់ ៧ ថ្ងៃ ។ ប៉ុន្តែបន្ថែមថវិកា ដែលលោកអភិបាល បានពីការកៀងគរពីសប្បុរធម៌ លោក ក៏ប្រគល់ជួបដល់តារាចម្រៀងខ្សត់ទ្រព្យ និងទើបក្លាយជាបុរសពោះម៉ាយកូនមួយរូបនេះ នូវផ្ទះមួយល្ហែងឲ្យរួមរស់ជុំកូនប្រុសកំព្រាម្តាយ វ័យ ៦ ឆ្នាំ ឈ្មោះ សាវ៉េត អវតា។ នាជំនួបទទួលអំណោយផ្ទះ ពីលោក អភិបាលខណ្ឌជ្រោយចង្វារនោះ ក៏មានតារាសម្តែងនិងកំប្លែង មានលោក ហម ឈរ៉ា និងនាយ ក្រឹម ចូលរួមផងដែរ ។ ខណៈដែលលោក រិន សាវ៉េត ក៏ហាក់មានភាពស្រស់ស្រាយ រសាយនូវទុក្ខពីខ្លួន ប្រពន្ធស្លាប់ចោលនោះខ្លះ។
លោក ឃ្លាំង ហួត បង្ហាញឲ្យដឹងថា៖ « ខ្ញុំបានកៀងគរពីម្ចាស់ជំនួយផ្សេងៗសរុបប្រមូលប្រាក់បានប្រហែល ៧០០០ ដុល្លារ ជូនទៅតារាចម្រៀង រិន សាវ៉េត ដើម្បីយកទៅធ្វើបុណ្យ៧ថ្ងៃ ជូនប្រពន្ធ»។ លោកអភិបាល ក៏បញ្ជាក់ថា «ថែមលើថវិកានេះ ខ្ញុំផ្ដល់ផ្ទះ ឲ្យតារាចម្រៀងរូបនេះស្នាក់នៅផ្ទះចំនួន២ឆ្នាំ ដោយមិនឲ្យបង់ថ្លៃទឹកភ្លើង ដែលសុំការអធ្យាស្រ័យពីឧកញ៉ា ពង់ ឃាវសែ ដើម្បីជួយសម្រួលការងាររស់នៅស្នាក់អាស្រ័យសមរម្យនោះ»។ បន្ថែមនោះអភិបាល ខណ្ឌជ្រោយចង្វារ ដែលធ្លាប់ផ្តល់អំណោយជូនតារាចម្រៀងល្បីនៅផលិតកម្មហង្សមាស ខ្សត់ទ្រព្យ លោក រិន សាវ៉េត នោះ លោក ឃ្លាំង ហួត អះអាងទៀតថា៖ «ខ្ញុំសន្យាថា នឹងជួយកូនប្រុសលោក រិន សាវ៉េត ឲ្យរៀនលុះមានអនាគតផង»។
សាទរពីទឹកចិត្តទួលាយដែលទទួលបាន ពីលោក អភិបាលខណ្ឌជ្រោយចង្វារនេះ តារាចម្រៀងរិន សាវ៉េត ឲ្យដឹងថា៖ «ខ្ញុំគ្មានអ្វីលើសពីភាពសប្បាយចិត្ត ទាំងការបានផ្ទះស្នាក់នៅជុំកូន និងបានប្រាក់យកទៅធ្វើបុណ្យសពប្រពន្ធឲ្យសមតាម ទឹកចិត្តបុណ្យពីសប្បុរសធម៌ទាំងអស់នោះទេ »។ ក្រោយពីវិនាទីបង្ហាញពីទឹកចិត្ត ខ្ចីផ្ទះពី ឧកញ៉ា ពង់ ឃាវសែ ឲ្យរិន សាវ៉េត ស្ទាក់នៅជាមួយកូនកំព្រានោះ នៅវេលាម៉ោង៣និង៥១នាទី ថ្ងៃទី២៧នេះ លោក អភិបាលខណ្ឌជ្រោយចង្វារ បានបង្ហោះសារបង្ហាញថា៖ «ដំណឹងទាន់ហេតុការណ៍!សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានទិញផ្ទះដែលខ្ញុំបានខ្ចីឲ្យ រិន សាវេត រស់នៅជូនជាកម្មសិទ្ធផ្ទាល់ខ្លួនរបស់ រិនសាវ៉េត តែម្ដង៕