ក្លិបបាល់ទាត់ Bacelona បានចេញសេចក្តីថ្លែងការណ៍ថា ខ្លួននឹងកាត់ប្រាក់ខែពីកីឡាករទាំងអស់ ចំនួន 70% ពោលគឺ ក្លិបនឹងបើកប្រាក់ខែជូនកីឡាករទាំងអស់របស់ក្លិបតែ 30ភាគរយប៉ុណ្ណោះ ក្នុងអំឡុងពេលមានវិបត្តិកូរ៉ូណានេះ ហើយកីឡាករទាំងអស់ក៏បានយល់ព្រមផងដែរ។
ចំពោះការកាត់ប្រាក់ខែកីឡាករនេះ ត្រូវបានក្លិបឱ្យដឹងដែរថា គឺដើម្បីជួយសម្រួលដល់ក្លិបក្នុងការបើកប្រាក់ខែជូនបុគ្គលិកផ្សេងៗក្រៅពីកីឡាករ ដើម្បីឱ្យទទួលបានប្រាក់ខែដូចធម្មតា ខណៈដែលពួកគេនៅធ្វើការធម្មតា អំឡុងពេលដែលកីឡាករសម្រាកនេះ។
គួរបញ្ជាក់ដែរថា បច្ចុប្បន្នអេស្ប៉ាញមានករណីឆ្លងកើនដល់ 87,956ករណី ស្លាប់ 7,716នាក់ ក្លាយជាប្រទេសដែលមានការឆ្លងរាលដាលអាក្រក់ជាងគេមួយក្នុងពិភពលោក៕