នៅលើបណ្តាញសង្គមហ្វេសប៊ុកតារាចម្រៀងស្រី អ្នកនាង ស៊ុន ស្រីពេជ្រ បានបង្ហោះកាលពីថ្ងៃទី30 ខែមីនា ឆ្នាំ2020ឱ្យដឹងថា «កុំសើចកុំយំអី ព្រោះគ្មានអ្នកណាចៀសផុតពីឈឺទេ ខុសត្រង់កើតលើអ្នកមាន និងអ្នកក្រប៉ុណ្ណោះ ព្រឹកមិញអួលដើម.កដែលប្អូនហត់ត្រដរខ្យល់ ខលមកថា បងមានលុយទេ? ជួយផង អូនទៅពេទ្យហើយណាចែ ពេលប្អូនសួរតែប៉ុណ្ណឹង ទឹកចិត្តជាបងប្អូនដែលសូម្បីតែដឹងថា អស់លុយច្រើន តែក្នុងខ្លួនមានតែ10ម៉ឺនខ្មែរគត់ តែនិយាយលួងប្អូនថា បងមានលុយអូន និយាយបានប៉ុណ្ណឹងប្អូនសន្លប់បាត់មាត់ឈឹង លឺតែសំឡេងស្រែកយំពេញផ្ទះ»។
នាងបន្ដថា «បងប្អូនអើយជួយ ប្អូន ខ្ញុំផងពេលនេះខ្ញុំទ័លខ្លាំងណាស់ គ្មានទាំងលុយគ្មានទាំងឈាមបញ្ចូលឱ្យប្អូនទេ ខ្ញុំលែង ខ្មាសអៀនអ្នកណាទៀតហើយមានតែធ្វើម៉េច ឱ្យប្អូនបានជា មុនមិនទាន់មានជំងឺកូវីដ រាត ត្បាតទោះអត់យ៉ាងណាក៏ខ្ចីលុយគេពីនេះពីនោះបាន ពេលច្រៀងបានលុយបង្វិលសងគេ តែឥលូវខ្ញុំពឹងលើអ្វីការងារចប់ទាំងអស់ព្រោះកូរ៉ូណា ។ បងប្អូនខ្ញុំទាំងអស់ក៏រស់ដោយសារ សិល្បៈ ពេលមានអាសន្នជួយគ្នាបាន តែពេលនេះចប់ទាំងអស់គ្នា ខ្ញុំសូមលើកដៃ សូម បងប្អូនសប្បុរសជនជួយប្អូននាងខ្ញុំង 1ដុល្លារ 2ដុល្លារ ក៏អាចជួយសម្រួលនិងជួយជីវិតប្អូន ខ្ញុំបានផុតពីសេចក្តីស្លាប់ដែរ បងសង្ឃឹមថាប្អូនប្រុសបងទ្រាំបានដល់ស្អែកស្អែកមានគេ ជួយ ឈាមនិងប្លាកែតអូនហើយ ទ្រាំណាអូនណា ABA 001240488 sun pich។ ទូរសព្ទ័ 016 573537»។
សាររបស់នាងបានបញ្ជាក់យ៉ាងច្បាស់ថា អូនប្រុសអ្នកនាង បានរងនូវជំងឺអាការធ្ងន់ជាច្រើនខែមកហើយ ដោយសាច់ញាតិខិតខំយកទៅព្យាបាលទាំងក្នុង និងក្រៅប្រទេស (វៀតណាម)ចំណាយប្រាក់ច្រើនសន្ធឹកសន្ធាប់ ធ្វើឱ្យប្អូនប្រុសនាងបានត្រឹមតែធូរល្មមៗ ហើយរើម្តងៗអ្នកផ្ទះស្លន់ស្លោគ្រប់គ្នា ។ អ្វីដែលលំបាកនោះ គឺត្រូវដូរផ្លាស់ឈាមជាចំណែកខ្ពស់។ ទឹកចិត្តជាបងប្អូនស្រី បានត្រឹមតែអំពាវនាវស្វែងរកជំនួយដល់ប្អូនប្រុសដែលកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យ និងកំពុងត្រូវការឈាមតែប៉ុណ្ណោះ។ ហើយចំពោះរូបអ្នកនាងផ្ទាល់ ក៏ទើបតែត្រឡប់មកពីសម្តែងនៅកាណាដា នឹងសម្រាកបន្ទប់ដាច់ដោយឡែក14ថ្ងៃ ដើម្បីតាមដានជំងឺកូវីដ19 ផងដែរ៕