ពិតជាគួរឱ្យសោកស្ដាយ និងក្រៀមក្រំបំផុត ខណៈទទួលបានដំណឹងថា តារាចម្រៀងប្រចាំផលិតកម្មថោន លោក សុគន្ធ ថេរ៉ាយុ បានបាត់បង់ឪពុកជាទីស្រឡាញ់ ដោយរោគាពាធ។ ដំណឹងនេះ លោកបានបង្ហោះឱ្យមហាជន និងមិត្តសិល្បៈបានដឹងកាលពីប៉ុន្មានម៉ោងមុន នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក។
សុគន្ធ ថេរ៉ាយុ បានបង្ហោះសារឱ្យដឹងថា « វាពិតជាលឿនណាស់សម្រាប់ខ្ញុំនិងក្រុមគ្រួសារ ប៉ាបានចាកចេញពីពួកខ្ញុំលឿនខ្លាំងណាស់ ខ្ញុំសឹងតែមិនចង់ជឿ។ សូមឱ្យប៉ាទៅកាន់សុគតិភព ចំពោះប្អូនៗប៉ាកុំបារម្ភខ្ញុំនឹងមេីលថែរប្អូនៗឱ្យបានល្អ ប៉ាហត់ហេីយ ប៉ាសម្រាន្ដចុះ😭 ” ប៉ា Alex Chan បានទទួលមរណភាពថ្ងៃច័ន្ទ ទី 30 ខែ មីនា ឆ្នាំ2020 វេលាប្រហែលជិតភ្លឺ ដោយរោគាពាធ “៕