ពេលកូនតូចអាយុគ្រប់ 1ខួប កូននឹងចាប់ផ្តើមមានការវិវឌ្ឍខាងការនិយាយបានច្រើនជាងមុនហើយ។ លោកវេជ្ជបណ្ឌិត Richard Woolfson អ្នកជំនាញខាងផ្នែកការវិវឌ្ឍរបស់កុមារបឋមវ័យបានប្រាប់ទុកថា ឪពុកម្តាយអាចជួយបង្កើនការវិវឌ្ឍខាងភាសានិយាយដល់កូនតូចបានតាមរយ:៖
1. ឧស្សាហ៍និយាយឱ្យកូនស្តាប់ជាគំរូ : ព្រោះកូនៗនឹងរៀនយល់ដឹង និងចងចាំតាមរយ:ការនិយាយ ការបញ្ចេញសំឡេងរបស់យើង។
2. កុំបង្ខំ : បើចង់ស្តាប់កូននិយាយពាក្យដំបូង ចូរកុំបដិសេធក្នុងការឱ្យរបស់ដែលគេចង់បាន ទោះជាគេនៅមិនទាន់អាចប្រាប់ឈ្មោះវត្ថុនោះបានក៏ដោយ។
3. និយាយលេងជាមួយកូន : ព្រោះធម្មជាតិក្នុងការរៀនយល់ដឹងពីការនិយាយ ត្រូវចាប់ផ្តើមពីការស្តាប់ជាមុនសិន រួចទើបកើតការបញ្ចេញសំឡេងធ្វើត្រាប់តាមជាក្រោយ។
4. អានសៀវភៅឱ្យកូនស្តាប់ ដើម្បីជាការជំរុញ : កូនៗនឹងសម្លឹងមើលមុខអ្នក ខណ:ពេលអ្នកកំពុងអាន និងស្តាប់ជាមួយផង គឺជាកល-យុទ្ធមួយដើម្បីឱ្យកូនចាប់អារម្មណ៍ចង់និយាយដែរ។
5. បង្ហាញភាពចាប់អារម្មណ៍ពេលកូនចាប់ផ្តើមចង់និយាយ : កូនតូចៗមានតម្រូវការក្នុងការនិយាយ និងចង់ឱ្យយើងស្តាប់គេនិយាយម្តងដូចគ្នា ដូច្នេះចូរព្យាយាមសម្តែងឱ្យកូនដឹងថា អ្នកកំពុងតាំងចិត្តចង់ស្តាប់អ្វីដែលគេនិយាយផង។
6. ឧស្សាហ៍ច្រៀង និងនិយាយពាក្យដែលមានចង្វាក់ចុងជួន : ដូចជាចម្រៀង ឬកំណាព្យ នឹងជួយឱ្យកូនមានអារម្មណ៍សប្បាយនឹងស្តាប់ ធ្វើឱ្យងាយចាំ និងចង់និយាយដែរ៕