គ្រូបង្វឹកក្រុម Arsenal លោក Mikel Arteta ត្រូវបានគេរកឃើញថា ផ្ទុកវីរុសកូវីដ-19 កាលពីថ្ងៃទី12 ខែមីនា ឆ្នាំ2020 កន្លងទៅ ពោលគឺ ប្រមាណជា 2សប្តាហ៍មុន ហើយលោក គឺជាគ្រូបង្វឹកដំបូងគេបង្អស់នៅក្នុងក្របខ័ណ្ឌកំពូលអង់គ្លេស ដែលបានឆ្លងវីរុសដ៏កាចសាហាវមួយនេះ។
បន្ទាប់ពីទទួលបានការយកចិត្តទុកដាក់មើលថែទាំពីសំណាក់គ្រូពេទ្យនៅអង់គ្លេស លោកបានជាសះស្បើយវិញហើយ កាលពីព្រឹកថ្ងៃទី26 ខែមីនា ឆ្នាំ2020 ថ្មីៗនេះ ដោយលោកត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យហើយ។
កីឡាកររបស់ក្រុមកាំភ្លើងធំគ្រោងនឹងធ្វើការហ្វឹកហាត់ឡើងវិញ កាលពីថ្ងៃអង្គារ កន្លងទៅ បន្ទាប់ពីបញ្ចប់ការដាក់ឱ្យនៅដាច់ដោយឡែក រយៈពេល 14ថ្ងៃ ប៉ុន្តែក្រោយការធ្វើរោគវិនិច្ឆ័យរបស់គ្រូបង្វឹក Arteta ហើយ ឃើញថាលោកវិជ្ជមានវីរុសកូរ៉ូណា ការហ្វឹកហាត់នោះត្រូវបានផ្អាកទៅវិញ៕