អតីតកីឡាករឆ្នើមប្រចាំពិភពលោក Ronaldinho បានរីករាយថ្ងៃកំណើតចូលវ័យ 40ឆ្នាំ ក្នុងមន្ទីរឃុំឃាំងនៃប្រទេសប៉ារ៉ាហ្គាយ បន្ទាប់ពីជាប់ចោទពីបទប្រើលិខិតឆ្លងដែនក្លែងក្លាយចូលក្នុងប្រទេសស្ថិតក្នុងទ្វីបអាមេរិកខាងត្បូងមួយនេះ។
ក្នុងគុកនៃប្រទេសប៉ារ៉ាហ្គាយ កីឡាកររូបនេះមិនភ្លេចឡើយនូវថ្ងៃកំណើតរបស់គេ ទោះបីជាកំពុងតែស្ថិតនៅក្នុងគុកក៏ដោយ ដែលធ្វើឱ្យកីឡាកររូបនេះបានកុម្ម៉ង់សាច់អាំង BBQ ពីក្រៅគុកយកទៅហូបដើម្បីអបអរសាទរទៀតផង។
ក្នុងនោះដែរ អតីតមិត្តរួមក្រុមយល់ចិត្តជាងគេរបស់លោក ដែលជាកីឡាករកំពូល លំដាប់ពិភពលោកជំនាន់ឆ្នាំ1998 Ronaldo ក៏បានផ្ញើសារជូនពរលោកផងដែរ ដោយបានបង្ហោះរូបថតជាមួយគ្នា និងបានសរសេរថា៖ “អបអរ Xará សូមឱ្យឯងជម្នះនូវដំណាក់កាលដ៏លំបាកនៃជីវិត ដោយរីករាយដូចដើមវិញ”៕