ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះបានចេញសេចក្តីប្រកាសដល់អាណាព្យាបាល និងសិស្សានុសិស្សដើម្បីទទួលបានមេរៀនភាសាខ្មែរ និងគណិតវិទ្យាថ្នាក់ទី1 ទី2 និងទី3។
នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះបានលើកឡើងថា ក្នុងអំឡុងពេលនៃការអនុវត្តវិស្សមកាលតូចមុនកាលកំណត់ ក្រសួងបាន និងកំពុងអនុវត្តកម្មវិធីសិក្សាដោយប្រើប្រាស់បច្ចេកវិទ្យាបង្រៀនពីចម្ងាយ ដើម្បីគាំទ្រដល់ការរៀនសូត្រតាមប្រព័ន្ធអេឡិចត្រូនិក (e-learning) សម្រាប់ជួយដល់សិស្សដែលកំពុងិក្សាតាមផ្ទះ។ មាតាបិតាអាណាព្យាបាល និងសិស្សានុសិស្សថ្នាក់ទី1 ទី2 និងទី3 អាចចូលមើល និងសិក្សាពីវីដេអូបង្រៀនដោយលោកគ្រូ អ្នកគ្រូចំណានៗតាមមធ្យោមួយចំនួនដូចជា៖
1.ការផ្សាយផ្ទាល់ស្តីពីការបង្រៀនភាសាខ្មែរ និងគណិតវិទ្យាថ្នាក់ទី1 ទី2 និងទី3 តាមរយៈទំព័រ Facebook ផ្លូវការរបស់កម្មវិធីកុមាររៀនកុមារចេះ www.facebook.com/123komar
2.បណ្តាញ YouTube ផ្លូវការរបស់ក្រសួងអប់រំយុវជន និងកីឡា www.youtube.com/moeys
3.ទំព័រ Facebook ផ្លូវការរបស់ក្រសួងគឺ www.facebook.com/moeys.gov.kh
4.មជ្ឈមណ្ឌលសិក្សាអេឡិកត្រូនិករបស់ក្រសួងគឺ elearning.moeys.gov.kh
5.App របស់ E-School Cambodia តាមផ្នែក EG1 សម្រាប់ថ្នាក់ទី1 EG2សម្រាប់សិស្សថ្នាក់ទី2 និង EG3សម្រាប់សិស្ស្ថថ្នាក់ទី3៕