ក្រោយពីទំនេរនៅផ្ទះ បន្ទាប់ពីការប្រកួតបាល់ទាត់ត្រូវបានផ្អាក ក្នុងអំឡុងពេលរាតត្បាតនៃរីរុសកូវីដ-19 កីឡាករល្បីល្បាញជាច្រើននាក់នៅលើពិភពលោក បានជួយជាថរិកាមួយចំនួនដើម្បីរួមចំណែកទប់ស្កាត់ការរាតត្បាតរបស់មេរោគដ៏ចង្រៃមួយនេះ។
ក្នុងយុទ្ធនាការប្រឆាំងនឹងវីរុសកូរ៉ូណាប្រភេទថ្មី កីឡាករបាល់ទាត់លំដាប់កំពូល 3នាក់ រួមមាន Lionel Messi, Cristiano Ronaldo និង Robert Lewandowski បានបរិច្ចាគប្រាក់សរុបរួមគ្នា ចំនួន 3លានអឺរ៉ូ (3.2លានដុល្លារ) ដើម្បីជួយដល់មន្ទីរពេទ្យ។
គួរបញ្ជាក់ដែរថា ការប្រកួតបាល់ទាត់ទូទាំងទ្វីបអឺរ៉ុប បានផ្អាកទាំងស្រុងហើយ និងថែមទាំងមិនទាន់កំណត់ថ្ងៃចាប់ផ្តើមការប្រកួតវិញនៅឡើយទៀតផង ដោយត្រូវរង់ចាំស្ថានការណ៍វិលទៅរកភាពស្ងប់ស្ងាត់វិញសិន៕