ថ្នាក់ដឹកនាំនៃក្លិបបាល់ទាត់វិសាខា មានឯកឧត្ដម ស សុខា និងលោកជំទាវ កែ សួនសុភី បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន 4,500ដុល្លារដល់រដ្ឋបាលខេត្តចំនួន2 រួមមានខេត្តព្រៃវែង ចំនួន 2,500ដុល្លារ និងខេត្តបាត់ដំបង ចំនួន 2,000ដុល្លារ ដើម្បីជាការរួមចំណែកបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងដែលបណ្ដាលមកពីមេរោគវីរុស Covid-19 ដែលកំពុងគំរាមកំហែងពិភពលោក ក៏ដូចជាបង្កក្ដីបារម្ភដល់កម្ពុជាផងដែរ។
ក្រៅពីសកម្មភាពខាងលើនេះ ក្លិបវិសាខាក៏បានចូលរួមក្នុងការទប់ស្កាត់មេរោគចង្រៃនេះដោយវិធានផ្សេងៗផងដែរ ដូចជាការធ្វើអនាម័យកីឡាករ កីឡដ្ឋាន ក៏ដូចជាធ្វើវីដេអូអប់រំទៅដល់អ្នកគាំទ្រ ឱ្យមានការយល់ដឹងពីវីរុសCOVID-19 នេះផងដែរ៕