Manny Pacquiao កីឡាករប្រដាលលំដាប់ពិភពលោកដ៏ល្បីល្បាញ និងជាសមាជិកសភាម្នាក់របស់ប្រទេសហ្វីលីពីនផងនោះ បានប្រកាសសន្យាថា ខ្លួននឹងប្តេជ្ងាចិត្តក្នុងការជួយប្រជាពលរដ្ឋហ្វីលីពីនក្នុងគ្រាអាសន្ននៃវីរុសកូវីដ-19 ដោយមិនរួញរាឡើយ។ នេះបើតាមសារព័ត៍មានក្នុងស្រុកហ្វីលីពីនមួយ ដែលបានចុះផ្សាយកាលពីថ្ងៃម្សិលមិញនេះ។
លោកបានបន្តថា លោកនឹងនៅកៀកស្មាគ្នាជាមួយប្រជាពលរដ្ឋ ព្រោះលោកកើតក្នុងគ្រួសារក្រតោកយ៉ាក ដែលធ្វើឱ្យលោកយល់ពីអារម្មណ៍របស់ពួកគេនៅពេលមានអាសន្នបែបនេះ។ សមាជិកសភារូបនេះ ក៏បានជួយប្រជាជនដោយថរិកាផ្ទាល់ខ្លួនផងដែរ ដោយបានផ្តល់ម៉ាស់ជាង 2សែនបន្ទះ និងជំនួយជាទឹកប្រាក់មួយចំនួនទៀត ជូនដល់មន្ទីរពេទ្យ និងគ្រូ ពេទ្យព្យាបាលជំងឺនេះផងដែរ។
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី26 ខែមីនានេះ មានមនុស្សចំនួន 471,794នាក់ទូទាំងពិភពលោក បានឆ្លងមេរោគ Covid-19 និងចំនួន 21,297នាក់បានស្លាប់។ ចំណែកប្រទេសហ្វីលីពីន ត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងជំងឺនេះ 636ករណី និងស្លាប់ 38នាក់៕