នៅក្នុងជំនួបជាមួយនឹងក្រុមនិស្សិតស្ម័គ្រចិត្តនាព្រឹកថ្ងៃទី24 ខែមីនា ឆ្នាំ2020នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា សម្តេច កំពុងសិក្សាលទ្ធភាពផ្លូវច្បាប់ ដើម្បីរឹបអូសម៉ាស់ដល់ផ្ទះប្រសិនបើអ្នកណានៅតែបន្តលក់ម៉ាស់ឡើងថ្លៃខ្លាំង។
នៅក្នុងនោះដែរ សម្តេចក៏បញ្ជាក់ផងដែរថា ប្រសិនបើនៅតែមិនស្តាប់គ្នា មិនត្រឹមតែរឹបអូសនោះទេ គឺនឹងបិទឱសថស្ថាននោះចោលតែម្តង ហើយឈប់ឱ្យរកស៊ីមួយជីវិតចំពោះអ្នកដែលនៅតែដំឡើងថ្លៃ។
ភ្លាមៗសម្តេចនាយករដ្ឋមន្ត្រីក៏ជំរុញឱ្យក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធពិនិត្យមើល និងប្រជាពលរដ្ឋចូលរួមរាយការណ៍ ដើម្បីធ្វើយ៉ាងណាកំណត់ចំនួនឱ្យជាក់លាក់ដើម្បីចាត់វិធានការណ៍៕