FluSense ជាឧបករណ៍ស្រូបសំឡេង ដូចទៅនឹង microphone ប៉ុន្តែវាឆ្លាតវៃត្រង់ដែលប្រើប្រាស់បច្ចេកវិទ្យា AI បង្ហាញចេញជាភាគរយ ដើម្បីវិភាគថា តើមនុស្សម្នាក់នោះឈឺឬក៏អត់?។
សហស្ថាបនិក លោក Tauhidur Rahman ផលិតឧបករណ៍ដ៏មានសារៈសំខាន់នេះបានឱ្យដឹងថា បន្ទាប់ពីដាក់វាសាកល្បងនៅបន្ទប់រង់ចាំនៅក្នុងបរិវេណ Campus សាកលវិទ្យាល័យ ចំនួន 4កន្លែង (Campus Clinic)។ ជាលទ្ធផលប្រមូលបានទិន្នន័យបានគួរឱ្យកត់សម្គាល់ FluScense ចាប់គំរូបាន 21លានសំឡេងដែលគ្មានបញ្ហា និងវិភាគបាន 350 000 សង្ស័យថា កំពុងចេញរោគសញ្ញា (Thermographic cameras) ។
ឧបករណ៍នេះ ទើបនឹងបង្កើតបានជារូបរាងដោយអ្នកស្រាវជ្រាវ 1ក្រុមមកពីមហាវិទ្យាល័យវិទ្យសាស្រ្តកុំព្យូទ័រនៃសាកលវិទ្យាល័យ Massachusetts Amherst សហរដ្ឋអាមេរិក។ ដំណើរការ FluSense គឺតាមដានជាបឋមនូវចង្វាក់ដង្ហើមធម្មតា ឬមិនប្រក្រតីទៅតាមសីតុណ្ហភាពក្នុងខ្លួន ចំនួនដងនៃការដកដង្ហើម និងការក្អក ឬកណ្ដាស់ជាដើម។
ត្រឹមតែការសាកល្បង ស្ថាបនិកដដែល មានសុទិដ្ឋិនិយមថា ម៉ូដែលឧបករណ៍នេះនឹងអាចធ្វើការបានល្អចាប់បានទម្រង់ជាវីរុស COVID-19 ឬ SARS ផងដែរ ប្រសិនណាបើអភិវឌ្ឍវាបន្ថែមទៀត។ លើសពីនេះទៀត លោកក៏បានជួបវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ ដើម្បីឱ្យឧបករណ៍នេះបានតេស្តផ្ទាល់ស្វែងរកកម្រិតដែលអាចទុកចិត្តបាន៕