អនុវត្តតាមបទបញ្ជាដ៏ខ្ពងខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចត្រកម្ពុជា កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២០ ស្តីពីការត្រៀមបំរុងទីកន្លែងទុកសម្រាប់ព្យាបាលអ្នកជំងឺកូរីដ១៩ ក្រសួងទេសចរណ៍សូមធ្វើការណែនាំដល់ លោក លោកស្រីប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្ត សហការជិតស្ទិទ្ធជាមួយរដ្ឋបាលរាជធានី ខេត្ត មន្ទីរសុខាភិបាលរាជធានី ខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងម្ចាស់អាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ ដើម្បីពិនិត្យលទ្ធភាពក្នុងការរៀបចំសណ្ឋាគារ ឬផ្ទះសំណាក់មួយចំនួនដែលបានផ្អាក ឬបិទអាជីវកម្ម ធ្វើជាទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩។
ទទួលបានសេចក្តីណែនាំនេះ សូម លោក លោកស្រីប្រធានមន្ទីរ ចាត់ចែងអនុវត្តតាមសមត្ថកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់៕
ខាងក្រោមនេះជាសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍៖