កំពុងតែធុញថប់រឿងជំងឺកូវីដ១៩វាយលុកកម្ពុជា ស៊ឹម ថៃណាត្រូវចោរលួចរថយន្តម៉ាក Camry បាឡែនស៊េរីឆ្នាំ ២០០២ ពណ៌ទឹកប្រាក់ស្លាកលេខ 2W6801 នៅវេលាម៉ោង៥ ល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ នេះ។
បើតាម ស៊ឹម ថៃណា បានឱ្យដឹងថា រថយន្តដែលបាត់នោះគឺជារបស់បងស្រីនាង បានយកទៅចតនៅផ្លូវលំមួយជិតផ្សារចាក់អង្រែក្រោមដើម្បីចូលទៅកក់សក់ ស្រាប់តែចេញមកវិញបាត់រថយន្តតែម្ដង។ ភ្លាមៗនោះនាង និងបងស្រីមិនដឹងធ្វើយ៉ាងណាមានតែទៅដាក់ពាក្យប្ដឹងសុំឲ្យអាជ្ងាធរខណ្ឌមានជ័យជួយតាមរក។
ស៊ឹម ថៃណា ថា៖” ខ្ញុំញ័រដៃធ្វើអ្វីលែងត្រូវហើយពេលនេះ ជំងឺឆ្លងកូរ៉ូណា កំពុងវាយលុកសេដ្ឋកិច្ចធ្លាក់ចុះហើយមកជួបរឿងបែបហ្នឹងទៀត។ អ្វីដែលខ្ញុំស្ដាយនោះគឺឡានបងស្រីខ្ញុំអត់បានដាក់ប្រពន្ធ GPS ទៀត”។