ដោយសារការឆ្លងរាលដាលកាន់តែខ្លាំងនៃវីរុសថ្មី COVID-19 រាជរដ្ឋាភិបាលនៃប្រទេសបារាំង បានប្រកាសបិទទីក្រុងនានារបស់ខ្លួនជាបណ្តើរៗហើយ ដោយនៅពេលឆាប់ៗខាងមុខនេះ បារាំងក៏មានគម្រោងបិទប្រទេសទាំងមូលផងដែរ។
មុនពេលការបិទក្រុងកើតឡើង កីឡាករ Neymar ក៏បានស្នើទៅក្លិបរបស់ខ្លួន ដើម្បីសុំចាកចេញទៅស្រុកកំណើតផងដែរ។ រូបគេបានប្រើប្រាស់យន្ដហោះផ្ទាល់ខ្លួន ហោះទៅប្រេស៊ីលជាមួយមិត្តរួមសញ្ជាតិ Thiago Silva ។
បើតាមតួលេខ ប្រទេសបារាំងមានអ្នកឆ្លងចំនួន 16,044នាក់ ខណៈអ្នកស្លាប់បានកើនដល់ 674នាក់ ខណៈដែលអ្នកជាសះស្បើយមានចំនួនជាង 2ពាន់នាក់៕