ដើម្បីចូលរួមលើកទឹកចិត្ត និង ចែករំលែកក្តីស្រលាញ់ក្នុងនាមខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរនោះ ពិធីករប្រុសមានប្រជាប្រិយភាព លោក ប៉ែន ចំរ៉ុង បានចំណាយពេលវេលាផ្ទាល់ខ្លួននាំយកម៉ាស និងទឹកអាល់កុលជាច្រើន ផ្ដល់ជូនមន្ទីរពេទ្យខ្មែរសូវៀត ជាការរួមចំណែកទប់ស្កាត់កូវីដ១៩នៅក្នុងប្រទេសកម្ពុជា។
នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២០ នេះ លោក ប៉ែន ចំរុង បានបង្ហោះសារឱ្យដឹងថា « ថ្ងៃនេះយើងបាននាំយក ថវិការ ម៉ាស និង អាល់កុល មានតំលៃទឹកប្រាក់ សរុប ១១៥៥$ ជូនមន្ទីពេទ្យ ខ្មែរសូវៀត (មន្ទីពេទ្យរ៉ុស្សី) បានជួបប្រសាសន៍ លោក អគ្គនាយក លោកនាយក និងក្រុមលោកគ្រូពេទ្យជាច្រើនដោយក្តីសោមនស្សរីករាយយ៉ាងខ្លាំង (សូមស្តាប់ប្រសាសន៍ និងការសំណូមពរខ្លះ របស់លោកគ្រូ នាយក ) សូមទទួលការគោរពនូវឆន្ទៈ ដ៍ប្រសើរមិនអាចកាត់ថ្ងៃបាន»។
យ៉ាងណាមិញ ប៉ុន្មានថ្ងៃមុននេះ តារាប្រុសរូបនេះក៏បានចំណាយពេលចុះចែកម៉ាស និងទឹកលាងដៃការពារជំងឺកូវីដ១៩នៅខេត្តសៀមរាបដោយផ្ទាល់។ លោកក៏បានអំពាវនាវ និងបំផុសស្មារតីរបស់ប្រជាពលរដ្ឋដែលរស់នៅខេត្តសៀមរាប ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរដទៃ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និង ថែរក្សាអនាម័យខ្លួនប្រាណ តាមរយៈការពាក់ម៉ាស ឬលាងដៃឱ្យបានញឹកញាប់ ដើម្បីបង្ការការឆ្លងនូវជំងឺCovid-19នេះ។ ជាមួយគ្នានេះ លោក ប៉ែន ចំរ៉ុង ក៏មានការអំពាវនាវដល់អាជីវករទាំងអស់ កុំឆ្លៀតឱកាសពេលនេះដើម្បីយកផលចំណេញតាមរយៈការដំឡើងថ្លៃម៉ាស់និងទឹកលាងដៃជាដើម៕
សូមទស្សនាវីដេអូខាងក្រោមនេះ ៖