យោងតាមគណនីហ្វេសប៊ុក របស់តារាចម្រៀងល្បីឈ្មោះ អ្នកនាង មាស សុខសោភា បានបង្ហោះរូបភាពអនុសាវរីយ៍ជាមួយបងប្អូនខ្មែរឥស្លាម និងលើកទឹកចិត្តរៀបរាប់ថា «ពិភពលោកតែមួយ ផ្ទៃមេឃតែមួយ នេះជាពេលវេលាមួយដែលយើងត្រូវការកម្លាំងចិត្តពីគ្នាទៅវិញទៅមក ដើម្បីឆ្លងដំណាក់កាលដ៏អាក្រក់នេះ។
នាងខ្ញុំពិតជាសោកស្តាយនៅពេលដែលបានឃើញព័ត៌មានទាក់ទងទៅនឹងបងប្អូនខ្មែរឥស្លាមដែលកំពុងរងគ្រោះដោយសារ Covid-19 ហើយនាងខ្ញុំជឿជាក់ថា អ្វីដែលពួកគាត់ត្រូវការនៅពេលនេះ គឺកម្លាំងចិត្តមិនមែនជាការស្តីបន្ទោសឬការរើសអើងនោះទេ ។ នាងខ្ញុំសូមចូលរួមជាកំលាំងចិត្តដល់បងប្អូនដែលរងគ្រោះទាំងអស់ ជាពិសេសបងប្អូន ខ្មែរឥស្លាម សូមបងប្អូនសហការជាមួយគ្រូពេទ្យជំនាញ និងអាជ្ញាធរដើម្បីបញ្ចប់ការរីករាលដាលនេះ។ ដោយក្តីស្រលាញ់ពីនាងខ្ញុំ មាស សុខសោភា #MSP»។
ទន្ទឹមនឹងមានបងប្អូនខ្មែរឥស្លាមមួយចំនួន កំពុងទទួលរងឆ្លងនូវកូវីដ19 ហើយក៏មានបុគ្គលមួយចំនួនតូច មានការរើសអើង ដល់ជនជាតិឥស្លាមថែមទៀតផង។ កំពូលតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព មាស សុខសោភា ក៏បានធ្វើការសំណូមពរដល់បងប្អូន ចូលរួមជាកំលាំងចិត្តដល់បងប្អូន ដែលរងគ្រោះទាំងអស់ ជាពិសេសបងប្អូនខ្មែរឥស្លាម សូមបងប្អូនសហការជាមួយគ្រូពេទ្យជំនាញ និងអាជ្ញាធរ ដើម្បីបញ្ចប់ការរីករាលដាលនេះ៕