សហព័ន្ធកីឡាបាល់ទាត់ចិន គ្រោងនឹងបើកឱ្យដំណើរការប្រកួតលីកកំពូលរបស់ពួកគេឡើងវិញ នាអំឡុងពេលពាក់កណ្តាលខែមេសាខាងមុខនេះ ក្រោយពីផ្អាកអស់ពេលជាយូរ ដោយហេតុផលនៃការវាយលុកដ៏សាហាវនៃមេរោគបង្កជំងឺផ្លូវដង្ហើម COVID-19 ឬ Coronavirus ប្រភេទថ្មី។
ការប្រកួតនានាដែលត្រូវចាប់ផ្តើមនៅអឡុងពាក់កណ្តាលខែមេសាខាងមុខនេះ ក្រុមនីមួយៗមានកាតព្វកិច្ចតាមដាន និងធ្វើតេស្តសុខភាពកីឡាករ ឱ្យបានយ៉ាងហោចណាស់ក៏ 2សប្តាហ៍មុនការប្រកួតដែរ។
គូរបញ្ជាក់ដែរថា លីកកំពូលចិន (Chinese Super League 2020) បានបើកឆាកដំណើរការប្រកួតកាលពីថ្ងៃទី22 ខែកុម្ភៈ មកម្ល៉េះ ប៉ុន្តែដោយសារតែមេរោគ COVID-19 បានធ្វើឱ្យមនុស្សម្នាឆ្លងនៅក្នុងប្រទេសចិនផ្ទាល់ លើសពី 8ម៉ឺននាក់ រួមទាំងអ្នកស្លាប់លើសពី 3ពាន់ថែមទៀត ទើបជាហេតុនាំឱ្យសមាគមបាល់ទាត់ចិន ប្រកាសឱ្យផ្អាកមួយរយៈសិន៕