កាលពីប៉ុន្មានថ្ងៃមុននេះ មានព័ត៏មានជាច្រើនបានចុះផ្សាយថា កីឡាករជម្រើសជាតិព័រទុយហ្គាល់ Christiano Ronaldo បានប្រកាសដាក់សណ្ឋាគាររបស់ខ្លួន ធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺ COVID-19។
ពាក់ព័ន្ធនឹងព័ត៏មានបោកប្រាស់ ដែលបានផ្សព្វផ្សាយពាសពេញពិភពលោកនេះ បានធ្វើឱ្យកីឡាកររូបនេះ ចេញមុខមកប្រតិកម្ម ដោយបានបកស្រាយថា សណ្ឋាគាររបស់គេ គឺមិនមែនជាមន្ទីរពេទ្យឡើយ ដូចនេះវាមិនអាចទៅរួចឡើយដែលលោកនឹងប្រើវិធីដ៏ល្ងង់ខ្លៅបែបនេះដើម្បីជួយទប់ស្កាត់ជំងឺនោះ។
គួរបញ្ជាក់ថា ប្រមុខសណ្ឋាគារក្នុងទីក្រុង Lisbon របស់ Cristiano Ronaldo បានចេញមកបដិសេធចំពោះព័ត៌មានថា ពួកគេអនុញ្ញាតឱ្យយកកន្លែងរបស់ពួកគេ ធ្វើជាមន្ទីរពេទ្យបណ្ដោះអាសន្ន សម្រាប់ដាក់អ្នកជំងឺកូរ៉ូណា៕