នៅព្រឹកថ្ងៃទី18 ខែមីនា ឆ្នាំ2020 នេះ លោក Kozo Tajima ដែលជាប្រធានសមាគមបាល់ទាត់ជប៉ុន ត្រូវបានគេផ្តល់ដំណឹងថា លោកបានឆ្លងវីរុស COVID-19។
ការធ្វើតេស្តឃើញវីរុសប្រភេទថ្មីនេះ គឺក្រោយពេលដែលលោកបានបង្ហាញអាការមួយចំនួន ដូចគ្នាទៅនឹងអាការឆ្លងវីរុសប្រភេទថ្មីនេះ ហើយលោកក៏ធ្លាប់មានប្រវត្តិធ្វើដំណើរទៅកាន់ប្រទេសជាច្រើន ដូចជាប្រទេសអង់គ្លេស ប្រទេសហូល្លង់ និងសហរដ្ឋអាមេរិក ដើម្បីចូលរួមបើកកម្មវិធីប្រកួតបាល់ទាត់នានាជុំវិញពិភពលោកផងដែរ។
គួរបញ្ជាក់ផងដែរថា លោក Kozo Tajima មិនត្រឹមតែជាប្រធានសមាគមបាល់ទាត់ជប៉ុនប៉ុណ្ណោះទេ លោកថែមទាំងមានតំណែងនៅក្នុងស្ថាប័នផ្សេងៗទៀតជាច្រើន ដូចជា ក្រុមប្រឹក្សាភិបាលរបស់ FIFA និងជាអនុប្រធានគណៈកម្មាធិការអូឡាំពិកជប៉ុន ជាដើម៕