ប្រយោជន៍របស់ផ្លែក្រូចឆ្មារជាមួយការងារក្នុងផ្ទះ ដែលបងៗស្រ្តីមេផ្ទះជាច្រើននាក់អាចមិនធ្លាប់បានដឹងថា ការពិតទៅផ្លែក្រូចឆ្មារអាចធ្វើអ្វីៗផ្សេងទៀតបានច្រើនជាងគ្រាន់តែជាគ្រឿងគ្រៅសម្រាប់បន្ថែមរសជាតិអាហារទៅទៀត។
1. កម្ចាត់ក្លិនសំរាម
កម្ចាត់ក្លិនស្អុយៗក្នុងធុងសំរាម ដោយការពុះផ្លែក្រូចឆ្មារជា 4ចំណែក ហើយបោះចូលទៅក្នុងធុងសំរាម ព្រមជាមួយទឹកសូដា 1ស្លាបព្រាកាហ្វេ ដើម្បីជួយបង្អាក់កុំឱ្យមានក្លិនសំរាមស្អុយពេញក្នុងផ្ទះ ទម្រាំនឹងដល់ពេលត្រូវយកទៅចោលនៅពេលឡានសំរាមមកដល់។
2. បន្ថែមភាពស្រស់ស្រាយឱ្យទឹកថ្នាំជូតសម្អាត
បន្ថែមទឹកក្រូចឆ្មារ 2 – 3ស្លាបព្រាកាហ្វេ ចូលទៅក្នុងទឹកថ្នាំជូតសម្អាតវត្ថុផ្សេងៗ ដើម្បីជួយសាងក្លិនក្រអូបស្រស់ស្រាយតាមធម្មជាតិក្នុងពេលប្រើប្រាស់។
3. កម្ចាត់ស្នាមប្រឡាក់លើកម្រាលតុ
បើមានស្នាមខ្លាញ់ៗរបស់ម្ហូបអាហារជាប់នៅលើក្រណាត់កម្រាលតុ ចូរយកចំណិតផ្លែក្រូចឆ្មារមកដុសនៅលើស្នាមប្រឡាក់នោះ រួចហើយយកទៅហាលថ្ងៃចោល 2 – 3ម៉ោង បន្ទាប់ពីនោះមកសឹមយកទៅបោកគក់តាមប្រក្រតី។
4. ការពារសាច់ផ្លែប៉ាមដូរពណ៌
យកចំណិតផ្លែប៉ោមដែលចិតហើយ ទៅដាក់ត្រាំក្នុងទឹកស្អាតដែលមានលាយទឹកក្រូចឆ្មារ ដើម្បីបង្អាក់មិនឱ្យសាច់ផ្លែប៉ោមប្តូរពណ៌ទៅជាពណ៌ស្ករ(ដោយសារជ័រ) និងដើម្បីឱ្យពណ៌របស់វានៅតែស្រស់គួរឱ្យចង់ញ៉ាំដដែល។
5. សម្អាតជ្រញ់ហាន់ម្ហូបអាហារ
កម្ចាត់ស្នាម និងក្លិននៅលើជ្រញ់ ដោយការដុសសម្អាតនឹងចំណិតក្រូចឆ្មារឱ្យសព្វលើជ្រញ់ បន្ទាប់មក លាងឱ្យស្អាត និងយកទៅដាក់ហាលថ្ងៃឱ្យស្ងួត។
6. ដេញស្រមោច និងសត្វល្អិត
បន្តក់ទឹកក្រូចឆ្មារ ដើម្បីស្ទាក់ផ្លូវដើររបស់ហ្វូងស្រមោច មិនថានៅលើកម្រាលឥដ្ឋ ឬស្នាមប្រេះបែកផ្សេងៗនោះទេ ព្រោះក្លិនឆួលរបស់ទឹកក្រូចឆ្មារ នឹងធ្វើឱ្យសត្វស្រមោចលែងហ៊ានមករញេរញ៉ៃនៅម្តុំនោះទៀត ក្រៅពីនេះនៅអាចប្រើចំណិតផ្លែក្រូចឆ្មារដេញសត្វពីងពាង ឬកន្លាតបានទៀតផង។
7. ធ្វើឱ្យកែវ និងកញ្ចក់ឡើងភ្លឺថ្លា
បន្តក់ទឹកក្រូចឆ្មារទៅក្នុងទឹកសាប៊ូលាងចាន ដើម្បីលាងកែវឱ្យស្អាតភ្លឺថ្លាដូចទើបតែទិញមកថ្មី ឬលាយជាមួយទឹកដើម្បីជូតកញ្ចក់ឱ្យស្អាតភ្លឺឆ្លុះក៏បានដូចគ្នា។
8. ធ្វើឱ្យឧបករណ៍ផ្ទះបាយដែលធ្វើពីដែកអ៊ីណុក
ឡើងភ្លឺចាំងរលោងកម្ចាត់ស្នាមកំណកទឹកដែលតោងជាប់ស្អិតនៅលើឧបករណ៍ដែលធ្វើពីដែកអុីណុក ដោយការយកចំណិតផ្លែក្រូចឆ្មារមកដុសលើឧបករណ៍ទាំងនោះតែម្តង មិនចាំបាច់ប្រើផលិតផលលាងសម្អាតណាបន្ថែមឡើយ តែប៉ុណ្ណឹងក៏ភ្លឺចាំងដូចថ្មីទៅហើយ។
9. ការពារបាយជាប់ឆ្នាំង
បន្តក់ទឹកក្រូចឆ្មារចូលទៅក្នុងឆ្នាំង ឬខ្ទះពេលចង់ចម្អិនអាហារប្រភេទបាយ(ដូចជាដាំបាយ ឆាបាយជាដើម) វានឹងជួយមិនឱ្យបាយជាប់ខ្ទះ និងថែមទាំងធ្វើឱ្យគ្រាប់បាយរៀងគ្នាល្អគួរឱ្យចង់ញ៉ាំទៀតផង។
10. កម្ចាត់ស្នាមប្រឡាក់នៅលើខោអាវ
កម្ចាត់ស្នាមញើស ស្នាមដុះផ្សិត ខ្លាញ់ ឬស្រា លើខោអាវយ៉ាងងាយៗដោយទឹកក្រូចឆ្មារ ដោយគ្រាន់តែយកចំណិតផ្លែក្រូចឆ្មារមកដុសជាមួយអំបិលនៅលើកន្លែងដែលមានស្នាមប្រឡាក់នោះតែម្តង បន្ទាប់ពីនោះមកសឹមយកទៅបោកគក់សម្អាតតាមធម្មតា។
(នៅមានត)