Apple បានបញ្ចេញលិខិតមួយដែលឆ្លើយតបនឹងវីរុសកូវីដ-19 ដែលកំពុងរាតត្បាត កាលពីថ្ងៃសៅរ៍កន្លងទៅ។ ដើម្បីជាការប្រុងប្រយ័ត្នមួយ Apple តម្រូវឱ្យហាងលក់រាយផលិតផល Apple ទាំងអស់នៅក្រៅទឹកដីប្រទេសចិន នឹងត្រូវបិទជាបណ្ដោះអាសន្នរហូតដល់ថ្ងៃទី27 ខែមីនា។
Apple បានប្រាប់ឱ្យដឹងដែរថា ការបរិច្ចាគដល់ការប្រយុទ្ធប្រឆាំង COVID-19 លើសកលលោកបានឈានដល់ទំហំទឹកប្រាក់ 15លានដុល្លារហើយនៅទូទាំងពិភពលោក។
Apple ក៏បានប្រកាសអំពីការផ្លាស់ប្ដូរនៃកម្មវិធី WWDC ឆ្នាំ2020 ជាទ្រង់ទ្រាយអនឡាញវិញ មិនប្រព្រឹត្តទៅ នៅលើឆាកដែលមានមនុស្សចូលរួមផ្ទាល់ដូចឆ្នាំមុនឡើយ។
សូមជម្រាបជូនផងដែរថា Apple បាននិយាយថា ការសម្អាតដោយយកចិត្តទុកដាក់នៅទីតាំងទាំងអស់របស់ខ្លួននឹងត្រូវបន្ត ហើយនៅគ្រប់ការិយាល័យទាំងអស់ នឹងមានបន្ថែមប្រព័ន្ធពិនិត្យសុខភាព និងពិនិត្យកម្ដៅរាងកាយថ្មី ចំណែកបុគ្គលិកធ្វើការគិតម៉ោងនឹងបន្តទទួលបានប្រាក់ចំណូលដដែល៕