ដោយសារ​បង្កង កំពុងមាន​តម្រូវការ​ខ្ពស់ និង​បាន​ថ្លៃ អ្នកជំនាញ​ខាង​ចិញ្ចឹម​បង្កង​នៅ​ខេត្តបាត់ដំបង កំពុង​ស្វែងរក​ដៃគូ​សហការ

បច្ចុប្បន្ន របរ​ចិញ្ចឹម​បង្កង គឺជា​មុខរបរ​មួយ​ដែល​កំពុងមាន​តម្រូវការ​ក្នុង​ទីផ្សា​យ៉ាងខ្លាំង​នៅ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ក៏ដូចជា​ក្នុងប្រទេស​កម្ពុជា​យើង​ផងដែរ នេះ​ក៏​ដោយសារតែ​កំណើន​អ្នក​បរិភោគ​បង្កង និង​កំណើន​ទីផ្សារ​បង្កង​ក្នុងស្រុក​កំពុងមាន​សម្ទុះ​ខ្លាំង​ជាងឆ្នាំមុន។

ហេតុ​ដូច្នេះហើយ ទើប​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​បង្កង​មួយរូប​នៅ​ខេត្តបាត់ដំបង បាន​ប្រាប់​កាសែត​ឡា​រ៉ែ​ន​ ពាណិជ្ជ​ឱ្យដឹងថា សព្វថ្ងៃ​គាត់​កំពុង​ផ្ដោត​ខ្លាំង​ទៅលើ​របរ​ចិញ្ចឹម​បង្កង​មួយ​នេះ(ចិញ្ចឹម​ភ្ញាស់​យក​កូន) ដោយសារ​មើលឃើញថា ទីផ្សារ​បង្កង​នាពេល​បច្ចុប្បន្ន គឺមាន​ភាព​ធំ​ទូលាយ ហើយ​តម្រូវការ​ក៏មាន​ទំហំ​ធំ ខណៈ​ការផលិត​ក៏​ពុំ​សូវ​មាន​ច្រើន​ផង​នោះ បាន​ជំរុញ​ឱ្យ​ខ្ញុំ​ចាប់យក​របរ​មួយ​នេះ​តែម្ដង។

លោក តាំង លាង​ឆាយ ដែលមាន​វ័យ​ទើបតែ 23ឆ្នាំ​បាន​ប្រាប់​ឱ្យដឹងថា៖“ខ្ញុំ​ជា​សហគ្រិន​ចិញ្ចឹម​បង្កង​មួយរូប ដែលមាន​ទៅ​លំនៅ​នៅ​ទី​រួម​ខេត្តបាត់ដំបង សព្វថ្ងៃនេះ​ខ្ញុំ​កំពុងតែ​ស្វែងរក​អ្នក​ដែល​ចង់​រៀន​ជំនាញ​ចិញ្ចឹម​បង្កង(សម្រាប់​មួយ​ចេះ)ដោយ​មិន​ចំណាយ​ប្រាក់​សម្បី​តែ 1កាក់​ឡើយ។តែ​លក្ខខណ្ឌ គឺ​តម្រូវឱ្យ​អ្នក​ចង់​រៀន ឬ​ចង់​ចេះ​ជំនាញ​នេះ ត្រូវតែ​មក​ទាក់ទង​ដោយ​ខ្លួនឯង​ជាមួយ​ខ្ញុំ​ផ្ទាល់ ដើម្បី​ដឹងថា ពេលវេលា​ណា​ដែល​អាច​នឹង​រៀន​បាន ព្រោះ​ខ្ញុំ​ក៏​មានការ​មមាញឹក​ក្នុង​មុខរបរ​ដែរ”។

លោក​បាន​បន្តថា មូលហេតុ គឺ​ដោយសារ​លោក​ចង់ឱ្យ​កូន​ខ្មែរ​មាននៅ​មុខរបរ​ច្បាស់លាស់ និង​មាន​ប្រាក់ចំណូល​កាន់តែច្រើន ឧទាហរណ៍​ដូចជា​សព្វថ្ងៃនេះ កំណើន​អ្នក​បរិភោគ​បង្កង កំណើន​ភោជនីយដ្ឋាន និង​កំណើន​ទីផ្សារ​បង្កង​ក្នុងស្រុក កំពុងមាន​សម្ទុះ​កើនឡើង​ខ្លាំង​ជាងឆ្នាំមុនៗ ជា​មូលហេតុ​ធ្វើឱ្យ​តម្លៃ​បង្កង កាន់តែ​ឡើងថ្លៃ​ខ្លាំង ពី 1ថ្ងៃ​ទៅ 1ថ្ងៃ។

លោក តាំង លាង​ឆាយ បាន​បញ្ជាក់ថា៖“ខ្ញុំ​មាន​គោលការណ៍​មួយ គឺ​ចង់ឱ្យមាន​ផលិតផល ទាំង​ពូជទាំង​សាច់ ដើម្បី​អាច​ផ្គត់ផ្គង់​ឱ្យបាន​គ្រប់គ្រាន់​នៅក្នុង​ទីផ្សារ​ក្នុងស្រុក​របស់​យើង។ ប៉ុន្តែ​នៅក្នុង​ដំណាក់កាល​នេះ យើង​ធ្វើ​មិនទាន់បាន​បង្កង​សាច់​សម្រាប់​ចូល​ភោជនីយដ្ឋាន និង​ផ្គត់ផ្គង់​តាម​សណ្ឋាគារធំៗមិនទាន់បាន​គ្រប់គ្រាន់​នៅឡើយ​ទេ ដោយសារ​ការផ្គត់ផ្គង់​ពូជ​មិនទាន់​គ្រប់​តម្រូវការ”។

លោក​បាន​បញ្ជាក់ដែរថា បញ្ហា​ផ្គត់ផ្គង់​បង្កង​សាច់​មិនទាន់បាន ដោយសារតែ​វា​មិនទាន់​ទទួលបាន​ផល។ បង្កង​សាច់ ទទួលបាន​ផល​តិចតួចស្តួចស្តើង ដែល​មិនទាន់​អាច​គណនា​បាន​នៅឡើយ​ព្រោះ​យើង​កំពុង​ផលិត​ពូជ និង​មេ​បន្ថែម ដើម្បី​បំពេញ​សេចក្តីត្រូវការ​ចាំបាច់ និង​ដើម្បី​ចែកចាយ​ទៅតាម​កន្លែង និង​ខេត្ត​មួយចំនួន។ ម្យ៉ាង ក៏​ដោយសារតែ​តម្រូវ​ការកូន និង​មេ​បង្កង វា​មាន​ខ្ពស់។ យើង​សម្រុក​ពង្រីក​ការចិញ្ចឹម​ពូជ តាម​តម្រូវការ​អ្នក​ចង់បាន​មេ និង​ពូជ​ទៅ​ចិញ្ចឹម​សិន។

លោក លាង​ឆាយ ក៏បាន​អះអាង​ដែរ​ថា៖“ប៉ុន្តែ​ខ្ញុំ​មិនឱ្យ​អ្នកត្រូវការ​សាច់​បង្កង និង​ទីផ្សារ​អស់សង្ឃឹម​នោះទេ ព្រោះ​រយៈពេល 2ខែ​ទៀត ទិន្នផល​បង្កង​សាច់ និង​ដែល​អាច​ប្រមូលបាន​នោះ នឹងមាន​វត្តមាន​លក់​នៅលើ​ទីផ្សារ​ហើយ។ ទីផ្សារ​ឃើញ​មាន​តម្រូវការ អ្នក​ចង់​ចិញ្ចឹម​ក៏មាន​ការកើនឡើង​ដែរ​ពី 1ថ្ងៃ​ទៅ 1ថ្ងៃ មាន​អ្នក​ចាប់អារម្មណ៍​ច្រើន ព្រោះ​វា​ជា​វារីវប្បកម្ម​ប្រភេទ​ថ្មី ប៉ុន្តែ​វា​មានការ​លំបាក​ខ្លាំង​ដែរ ប្រសិនបើ​យើង​មិន​បំពេញ​តាម​លក្ខណៈ​បច្ចេកទេស​នៃ​ការចិញ្ចឹម​ទេនោះ”។

លោក​ក៏បាន​អះអាង​ទៀត​ដែរ​ថា៖“ដូច្នេះ​ទីផ្សារ​វា​មិន​ខ្វះ​ឡើយ ហើយ​ប្រសិនបើ​កសិករ​ដែល​បាន​ប្រក​បរបរ​ចិញ្ចឹម​បង្កង​លក់​នេះហើយ គឺអាច​សម្ងំ​កើប​ប្រាក់ចំណូល​ខ្ទង់​ម៉ឺន​ដុល្លារ​ក្នុង 1ឆ្នាំៗ ពី​របរ​មួយ​នេះ​ជាមិនខាន”។

សូមជម្រាបថា កសិដ្ឋាន​ចិញ្ចឹម​បង្កង​នៅ​ស្រុក​បាត់ដំបង ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ13មករា ឃុំ​ព្រែក​ព្រះស្តេច ស្រុក​បាត់ដំបង ខេត្ដ​បាត់ដំបង​នេះ ក៏​បាននិងកំពុង​ប្រកាស​ស្វែងរក​ដៃគូ​សហការ​ក្នុងការ​ចិញ្ចឹម​បង្កង​ដែរ ដោយ​លោក​នឹង​ផ្ដល់​ពូជ​បង្កង រួមជាមួយ​បច្ចេកទេស​ក្នុងការ​ចិញ្ចឹម​ដូចគ្នា​ផងដែរ ដោយ​លោក​មាន 2-3ទីតាំង​ឯណោះ។ កសិដ្ឋាន​នេះ ចាប់ផ្ដើម​ដំណើរការបាន​ប្រមាណ​ជិត 1ឆ្នាំ​មកហើយ ដោយ​បច្ចុប្បន្ន​មាន​ស្រះ​សម្រាប់​ចិញ្ចឹម និង​អាង​ភ្ញាស់​កូន​បង្កង​ចំនួន 50អាង(ក្នុង1អាង​មាន​ទំហំ 4.5×5ម៉ែត្រ)។ ចំណែក​បង្កង​ដែល​ចិញ្ចឹម​យក​សាច់ គឺ​លោក​មាន​ផ្ទៃដី​ប្រមាណ​ចំនួន 10ហិកតា។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក លាង​ឆាយ។

លោក តាំង លាង​ឆាយ បានបញ្ជាក់​បន្ថែមថា នៅក្នុង​ការចាប់ផ្តើមរ​បរ​មួយ​នេះ​បែប​អាជីវកម្ម​ខ្នាតតូច​ដំបូង អ្នក​អាច​ចាប់ផ្តើម​ដើមទុន​ប្រមាណ​ជា 2ពាន់​ដុល្លារ​សម្រាប់​ការចំណាយ​ទៅលើ​ស្រះ​ទឹក និង​ការទិញ​ពូជ ឬ​ការទិញ​កូន​បង្កង​មក​ចិញ្ចឹម ដោយ​អ្នក​ក៏​អាច​ចិញ្ចឹម​នៅក្នុង​អាង​ក៏បាន ហើយ​អ្នក​ក៏​មិនចាំបាច់​ទៅ​ទិញ​ចំណី​ពី​គេ​មកឱ្យ​បង្កង​ស៊ី​ដែរ ដែល​យើង​អា​ចរក​ចំណី​ឱ្យ​វា​បាន​យ៉ាង​ងាយ។ ហើយ​សម្រាប់​ការបង្ហាត់​ជំនាញ​ចិញ្ចឹម​បង្កង​អូស្ត្រាលី​ទឹកសាប​ដោយ​មិន​គិតលុយ​នេះ គឺមាន​ទីតាំងនៅ​ទឹកដី​ខេត្តបាត់ដំបង។

លោក​បានបញ្ជាក់​បន្ថែម​ថា៖“អ្វីដែល​ពិសេស​សម្រាប់​បងប្អូន​ប្រជាកសិករ​ខ្មែរ​ដែល​ចង់​ចិញ្ចឹម​បង្កង ខ្ញុំ​នឹង​ផ្ដល់​បច្ចេកទេស​ជាក់ស្តែង ក៏ដូចជា​ពូជ​ក្នុងការ​ចិញ្ចឹម​ផងដែរ ព្រោះ​នៅ​កសិដ្ឋាន​ខ្ញុំ​មាន​ស្រះ​ចិញ្ចឹម​បង្កង​យក​សាច់ ប្រភេទ​អាង​ភ្ញាស់ និង​មាន​ឧបករណ៍​វាស់​ទឹក ប្រភពទឹក​ដើម្បីឱ្យ​អ្នករៀន​បាន​មើលឃើញ​ផ្ទាល់​តែម្តង។ ព្រោះ​បើ​យើង​ចិញ្ចឹម​យក​សាច់ វា​ត្រូវការ​ទីតាំង​ធំ ព្រោះ​ក្នុង 1ម៉ែត្រការ៉េ​ដាក់​បាន​បង្កង​តែ 10ក្បាល​ទេ។ តែបើ​ផលិត​កូន​បង្កង​សម្រាប់​លក់​វិញ ក្នុង 1ម៉ែត្រការ៉េ​ដាក់​បាន​ជិត 100ក្បាល”។

ដោយឡែក លោក តាំង លាង​ឆាយ ដែលជា​ម្ចាស់​កសិដ្ឋាន​បង្កង បានបញ្ជាក់​ឱ្យដឹងទៀតថា៖“បងប្អូន​ដែល​ចង់​ទិញ​ពូជ​បង្កង​របស់ខ្ញុំ សម្រាប់​កូន​បង្កង 1គ្រាប់​ក្នុងតម្លៃ 2ពាន់​រៀល។ ដូច្នេះ​បើ​ខ្ញុំ​ផលិត 1ខែ​បាន 10,000កូន ខ្ញុំ​បាន​ចំណូល 5,000ដុល្លារ។ សម្រាប់​ពូជ​យកទៅ​បង្កាត់(ពូជ​មេ​ញី1ឈ្មោល1) 1គូ​តម្លៃ 10ដុល្លារ ដោយ​អ្នកខ្លះ​គាត់​ទិញ​មេ 50គូ ឬ100គូ តាម​លទ្ធភាព និង​តាម​ទំហំ​ទីតាំង ដែល​គាត់​បាន​ត្រៀម​ទុក។ ចំណែក​បង្កង​សាច់​ក្នុង 1គីឡូ​តម្លៃ 30 ទៅ 35ដុល្លារ​នៅក្នុង​ទីផ្សារ​បច្ចុប្បន្ននេះ”។

លោក​ក៏បាន​បញ្ជាក់​ឱ្យដឹង​ដែរ​ថា៖“សម្រាប់​កូន​បង្កង​បច្ចុប្បន្ន ខ្ញុំ​ផលិត​លក់បាន 1ខែ 1ម៉ឺន​ក្បាល ឬ​ខែ​ខ្លះ 2ទៅ 3ម៉ឺន​ក្បាល គឺ​ក្នុង​ការផលិត​កូន​បង្កង​នេះយើង​ត្រូវ​ប្រើពេល 45ថ្ងៃ ឯ​ការចិញ្ចឹម​បង្កង​សាច់ ត្រូវ​ប្រើពេល 6ខែ ទើប​អាច​ចាប់​លក់បាន ព្រោះ​អាស្រ័យ​លើ​ស៊ីត​ណ្ហ​ភាព បើ​មាន​កម្ដៅ​ជិត 40អង្សា បង្កង​ឆាប់​ធំធាត់​បានល្អ ព្រោះ​វា​នឹង​ស៊ី​ចំណី​បានល្អ និង​បង្ក​កំណើត​លឿន តែបើ​មេឃ​ត្រជាក់ បង្កង​វា​ពុំ​សូវ​ស៊ី​ចំណី​ទេ ហើយ​ការបង្ក​កំណើត​ក៏មាន​លក្ខណៈ​យឺត​ដែរ”។

លោក តាំង លាង​ឆាយ បានបញ្ជាក់​ឱ្យដឹង​ដែរ​ថា គម្រោង​របស់លោក​នឹងមាន​ការពង្រីក​ទីតាំង​បន្ថែម ព្រោះ​បច្ចុប្បន្ន​តម្រូវការ​ទាំង​កូន ទាំង​សាច់មាន​ទីផ្សារ​កាន់តែ​កើនឡើង ហើយ​ខ្ញុំ​នឹងធ្វើ​ការផ្គត់ផ្គង់​បង្កង​នេះ ដើម្បី​បំពេញ​សេចក្តីត្រូវការ​ទីផ្សារ​ក្នុងស្រុក ហើយ​បើ​លោកអ្នក​ចង់​ទិញ​បង្កង​សាច់ ឬ​កូន​បង្កង​យកទៅ​ចិញ្ចឹម ឬក៏​មានបំណង​ចង់​សហការ និង​ចាប់អារម្មណ៍​ការចិញ្ចឹម​បង្កង​ដូចខាងលើ​នេះ អាច​ទាក់​ជាមួយ​លោក​បាន៕

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

និស្សិត​ផ្នែកស្ថាបត្យកម្មមួយ​ក្រុម ​បង្ហាញ​គម្រោង​កែលម្អរសួនច្បារ​ផ្សារចាស់ ជា​តំបន់លំហ​បៃតង​សម្រាប់​សកម្មភាព​សហគមន៍ និង​ទាក់ទាញ​ទេសចរ

ភ្នំពេញ ៖ សួនច្បារ​ផ្សារ​ចាស់​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយ​លាត​សន្ធឹង​ពី​ផ្សារ​រាត្រី​ជិត​មាត់ទន្លេ រហូត​ដល់​ស្ថានីយ​អយស្ម័យយានកម្ពុជា, បច្ចុប្បន្ន​សួន​មួយ​នេះ មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូចជា​ការ​កកស្ទះ​ចរាចរណ៍​ដោយ​សារ​ចំណត បញ្ហា​បរិស្ថាន...

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា...

កម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពាន​រង្វាន់​​អាស៊ានសម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ឆ្នាំ២០២៤

ភ្នំពេញ ៖​  ពាន​រង្វាន់​​អាស៊ាន ​សម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ដែល​បានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ ២០២៤ ​ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ​ប្រទេស​កម្ពុជា កាលពីរាត្រីថ្ងៃទី...

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះហើយ

ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាមួយទៀត ដែលជាឱកាសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដើម្បីមកជួបជុំគ្នា មានទំនាក់ទំនងជាមួយគ្នាជាលក្ខណៈផ្លូវការ...

អត្ថបទស្រដៀងគ្នា