ក្រោយពីពពោះកូនស្រីអស់រយៈពេល៩ខែ ១០ថ្ងៃមកនៅថ្ងៃនេះភរិយាអ្នកដឹកនាំសម្ដែងបទចម្រៀងដ៏ល្បីឈ្មោះ លោក ប៊ុន រតនាសេម ទទួលបានកូនស្រីម្នាក់ជាចំណងដៃ។
ជាមួយអារម្មណ៍សប្បាយរីករាយពេលបានក្លាយជាឪពុកគេ លោក រតនាសេម បានបង្ហោះសារនៅលើហ្វេសប៊ុកថា៖ «ស្វាគមន៍អូន បូតា👶👨👩👧 ថ្ងៃ09 ខែមិនា ឆ្នាំ2020 មួយប៉ព្រិចភ្នែកសោះយើងមានគ្រួសារតូចមួយហើយ សូមទេវតាតាមថែរក្សារកូនឱ្យមានសុខភាពល្អ ប្រាជ្ញាវាងវៃ ជាកូនល្អ ចៅល្អ ក្មួយល្អ និងជាពលរដ្ឋល្អក្នុងសង្គមជាតិយើង
🙏សូមអរគុណពុកម៉ែបងប្អូន កូនក្មួយទាំងអស់ដែលជូនពរអូន🙏»។
សូមជម្រាបដែរថា លោក ប៊ុន រតនាសេម សព្វថ្ងៃកំពុងតែជោគជ័យ និងមានហ្ការ៉ាសលក់រថយន្ដនៅក្នុងដៃយ៉ាងកាក់កប ក៏ស្របពេលដែលកូនស្រីរបស់លោកឆ្នាំជ្រូកមាសទៀតនោះ អ្នកសិល្បៈ និងមហាជនជឿថា លោកកាន់តែមានយីអ៊ុនថែមមួយកម្រិតទៀត នាំលាភនាំសំណាងហេងហេង…៕