Skip to content

​លោក ព្រាប សុវត្ថិ សម្រួលសម្រួលជាមួយគ្រួសារអ្នកជិតខាងដោយសន្ដិវិធីដោះស្រាយបញ្ហាផ្លូវចេញចូល

ក្រោយ​ផ្ទុះរឿង​ពលរដ្ឋ​ជាង​៧០ គ្រួសារ​ធ្វើ​ការ​តវ៉ា​និង​ប្ដឹង​ទាម​ទារ​​​ ៤​ចំណុច​ទៅ​ខណ្ឌ​សែន​សុខ​ កាល​ពី​ម្សិលមិញ​ទៅលើ​ក្រុម​គ្រួសារ​របស់​កំពូល​តារាចម្រៀង​លោក ព្រាប សុវត្ថិ រួច​មក​ឥឡូវ​នេះ​សាមី​ខ្លួន​បាន​ចេញ​មុខ​បក​ស្រាយ​ហើយ។

លោកព្រាប សុវត្ថិ អះអាងថា កន្លង​ទៅ​មាន​ពលរដ្ឋ​តែ១​គ្រួសារ រស់នៅ​ទល់មុខ​ផ្ទះ​គ្នាប៉ុណ្ណោះដែលអន់ចិត្ត​ចំពោះ​ការ​ចត​ឡាន និង​សំឡេង​រំខាន​ខ្លះ​ពី​រោង​ជាង​ឈើ​ តែមិន​ពាក់​ព័ន្ធ​ដល់​ពលរដ្ឋ​ក្នុង​ភូមិ​រហូត​ដល់​៧០​គ្រួសារ​នោះ​ទេ។ លោក​ថា ការរស់នៅ​ប្រចាំ​ថ្ងៃ​តែងតែ​មាន​ការ​ខុសឆ្គង​ខ្លះ តែ​ក៏​គ្មាន​រឿង​អ្វី​ដែលមិន​អាច​និយាយ​គ្នា​បាន​ដែរ ហើយ​​លោក​ក៏​ជា​មនុស្ស​អាច​និយាយ​គ្នា​បាន​គ្រប់​ពេល មិនគួរមានរឿងទេ។ លោក ព្រាប សុវត្ថិ៖«បង​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ចេញ​ពី​ខេត្ត…បង​ក៏​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ការ​តវ៉ា​នោះ​ដែរ តែ​ទៅ​វិញ​បង​នឹង​សិក្សា​ឱ្យ​បាន​ជ្រៅ​ជាង​នេះ ហើយ​បង​រីករាយ​នឹង​ដោះស្រាយ​ជាមួយ​ពលរដ្ឋគ្រប់ពេល។ បើ​បង​ខុស​បង​កែប្រែ»។

គួរ​បញ្ជាក់ថា​ពលរដ្ឋ​ប៉ុន្មាន​គ្រួសារ​ខាង​លើ​បាន​តវ៉ា​ឱ្យ​ ​អាជ្ញាធរ​សង្កាត់​ គោកឃ្លាំង ខណ្ឌសែនសុខ ជួយ​ដោះ​ស្រាយ​ជូន​​ពួក​គាត់​នូវ​៤ ចំណុច​ដែល​ពាក់ព័ន្ធ​ជាមួយ​កំពូល​តារាចម្រៀង​លោក ព្រាប សុវត្ថិ រួម​មាន៖

១. ឈប់ ឱ្យគាត់ធ្វើរបងបំពានលើផ្លូវ​សាធារណៈ​

២​.ឈប់ ធ្វើរោងឈើបិទផ្លូវ​

៣​.ឈប់ចតរថយន្ត​ បិទផ្លូវ​ គ្មានសណ្តាប់ធ្នាប់

៤​.ឈប់ រោទិ៍សំឡេងរថយន្តលាន់ខ្លាំងដេកពួនមិនបាន។

សូមជម្រាបថា នៅព្រឹកថ្ងៃទី៦ ខែមីនា​នេះ កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានសម្របសម្រួលជាមួយអ្នកក្បែរខាងដោយសន្ដិវិធី និងធ្វើការអធ្យាស្រ័យចំពោះការលើសលួសទៅអ្នកជិតខាងដោយអចេតនា៕

Leave a Reply

Your email address will not be published. Required fields are marked *