តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក គេមើលឃើញថា ផ្សារកសិផលធម្មជាតិឡេងណាវ៉ាត្រា ត្រៀមបើកសម្ពោធនាពេលឆាប់ៗខាងមុខនេះនៅថ្ងៃទី១៥ ខែ មិនា ឆ្នាំ ២០២០ ដើម្បីចូលរួមចំណែកជួយជ្រោមជ្រែងកសិករ និងស្របតាមគោលនយោបាយអភិវឌ្ឍវិស័យកសិកម្មរបស់រាជរដ្ឋាភិបាល។ ផ្សាររបស់លោកឧកញ៉ាវ័យក្មេងរូបនេះកំពុងមានប្រជាប្រិយភាពនេះ បានប្រមូលទិញកសិផលពីកសិករដែលបច្ចុប្បន្នបានចងក្រងនិងប្រមូលទិញជាមួយកសិករសរុប មានរហូតដល់ទៅ១៨ខេត្តឯណោះ សម្រាប់យកមកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
ក្នុងនោះគេឃើញតារាចម្រៀងប្រុសសំឡេងស្អក ខេម បានបង្ហាញការគាំទ្រ និងឱ្យដឹងថា អ្នកគ្រប់គ្រងផ្សារបានអះអាងថាក្រុមជំនាញត្រួតពិនិត្យគុណភាពម្ហូបអាហាររបស់ផ្សារទំនើបកសិផលធម្មជាតិឡេងណាវ៉ាត្រាត្រូវបានបណ្ដុះបណ្ដាលបច្ចេកទេស នៅមជ្ឈមណ្ឌលត្រួតពិនិត្យប្រមូលផ្ដុំគុណភាពដែលឧបត្ថម្ភដោយប្រទេសជប៉ុន និងបណ្ដុះបណ្ដាលបច្ចេកទេសលក្ខណៈស្តង់ដារ ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន ហៅកាត់ថា(JICA) ទទួលស្គាល់ដោយក្រសួងកសិកម្ម ។ អ្វីដែលជាទំនុកចិត្តនោះ កសិផលទាំងអស់ត្រូវបានតាមដានត្រួតពិនិត្យតាំងពីកន្លែងដាំដុះរហូតដល់កន្លែងវេចខ្ចប់ តែម្ដង ក្នុងនោះដែរកសិករទាំងអស់ត្រូវបានចុះកិច្ចសន្យានិងកុងត្រាស្របតាមគោលការណ៍ដាំដុះតាមគោលការណ៍ធម្មជាតិ ។
កញ្ញា តន់ ចន្ទសីម៉ា តារាស្រីប្រចាំផលិតកម្មកាឡាក់ស៊ី និងជាម្ចាស់បទ « ឡាសារ៉ែន » ក៏បានចូលរួមថតស្ពតបន្លែធម្មជាតិនេះ និងឱ្យដឹងថា ដើម្បីជួយដល់កសិករ ផ្សារកសិផលធម្មជាតិឡេងណាវ៉ាត្រា បានបញ្ជូន ធនធានមនុស្សគ្រប់ជំនាញចុះពន្យល់និងណែនាំក្នុងការដាំដុះតាមគោលការណ៍ធម្មជាតិដោយមិនប្រើប្រាស់សារធាតុគីមី។ ជាមួយនឹងការប្រមូលទិញនេះផងដែរ ប្រសិនបើកសិករណាមួយមានគំនិតបន្លំល្មើសនឹងលក្ខន្តិកៈប្រើប្រាស់សារធាតុគីមី នឹងត្រូវទទួលការផាកពិន័យជាទឹកប្រាក់ ហើយបញ្ឈប់ការទទួលទិញពី ក្រុមហ៊ុនរយៈពេលមួយឆ្នាំ។ យ៉ាងណាមីញដើម្បីឱ្យកាន់តែមានភាពងាយស្រួលនឹងទំនើបនោះ ខាងក្រុមហ៊ុនបានរៀបចំការកម្មង់ទិញ តាមអនឡាញ ឬបញ្ជាទិញតាមទូរស័ព្ទដៃ កម្មង់តាម ទំនិញដែលលោកអ្នកត្រូវការ ត្រឹមតែ២០នាទី បន្លែផ្លែឈើ ឬ ត្រីសាច់តែ លោកអ្នកកម្មង់នោះ នឹងដឹកជូនផល់ផ្ទះលោកអ្នកតែម្ដង៕