កាលពីពេលកន្លងទៅនេះ លោក Park Hang Seo គ្រូបង្វឹកជម្រើសជាតិវៀតណាម រួមទាំងភរិយាផងដែរនោះ បានធ្វើដំណើរវិស្សមកាលដែលផ្តល់ដោយសហព័ន្ធបាល់ទាត់វៀតណាម ស្របពេលដែលគ្មានភារកិច្ចជាមួយជម្រើសជាតិ។
ទោះបីជារូបលោកវិលត្រឡប់មកវិញតាំងពីសប្តាហ៍កន្លងទៅ មុនការផ្ទុះរាលដាលយ៉ាងធ្ងន់ធ្ងរនៃមេរោគវីរុស COVID-19 នៅក្នុងកូរ៉េខាងត្បូងក៏ដោយ តែលោក និងក្រុមគ្រួសារបានសម្រេចចិត្តនៅដាច់ដោយឡែកពីគេមួយរយៈសិន ដើម្បីធ្វើរោគវិនិច្ឆ័យរក COVID-19។
គួរបញ្ជាក់ផងដែរថា ជម្រើសជាតិវៀតណាម នឹងត្រូវត្រៀមខ្លួនធ្វើដំណើរទៅជួបម៉ាឡេស៊ី ក្រោយពីជើងទី1 បានឈ្នះ 1ទល់0 ក្នុងដីខ្លួនឯងម្តងរួចហើយ នៃដំណើរជម្រុះជុំទី2 ឆ្ពោះទៅកាន់ព្រឹត្តិការណ៍ FIFA World Cup 2022 និង AFC Asian Cup 2023 ដែលការប្រកួតនឹងប្រព្រឹត្តទៅនៅចុងខែមីនានេះ៕