ពាក់ព័ន្ធករណីប្រមាទរបាំព្រះរាជទ្រព្យ សម្តេច ហ៊ុន សែន បញ្ជាឱ្យបិទទិដ្ឋាការគ្រូហុងស៊ុយម្នាក់ និងដកតំណែងលោក យាង វណ្ឌី

ក្នុងទិវាវប្បធម៌ជាតិ ពីរសៀលម្សិលមិញសម្ដេច ហ៊ុន សែន បានប្រកាសដកតំណែងលោក យាង វណ្ឌី ប្រធានក្រុមព្រះសូរិយា និងបញ្ជាឱ្យបិទទិដ្ឋាការជនជាតិម៉ាឡេស៊ីម្នាក់ ក្រោយពីនាំយករបាំព្រះរាជទ្រព្យខ្មែរទៅសម្តែងនៅទីមិនសមរម្យ ធ្វើឱ្យអាប់ឱនដល់វប្បធម៌ជាតិ។

ក្នុងទិវាវប្បធម៌ជាតិ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” កាលពីរសៀលម្សិលមិញនេះ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា សម្តេចមិនអាចទទួលយកបានទេ នូវការសម្តែងរបាំព្រះរាជទ្រព្យ នៅប្រទេសសិង្ហបុរីកាលពីពេលថ្មីៗនេះដែលធ្វើឱ្យអាប់ឱនមរតកវប្បធម៌ ក្រោយពីបុគ្គល Cheah Fah Loong ជនជាតិម៉ាឡេស៊ី សញ្ជាតិសង្ហបុរី និងលោក យាង វណ្ឌី ប្រធានក្រុមព្រះសុរិយា បាននាំយករបាំព្រះរាជទ្រព្យខ្មែរទៅសម្តែងនៅទីមិនសមគួរ ធ្វើឱ្យអាប់ឱនដល់សិល្បៈ វប្បធម៌ជាតិខ្មែរ។

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា «ប្រសិនបើធ្វើការបួងសួងឱ្យ ព្រះរាជាណាចក្រកម្ពុជា ក៏ខ្លួនឯងត្រូវរកទីតាំងឱ្យបានសមរម្យ ហើយមិនអាចឱ្យអ្នករបាំខ្មែរមកអង្គុយ និងរាំពីក្រោយបុគ្គលដែលជាគ្រូ អោមអាមនោះទេ»។ យ៉ាងណាក៏ដោយ សម្រាប់បញ្ហានេះ សម្តេចបានបញ្ជាក់ថា នេះមិនមែនជាជម្លោះរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសិង្ហបុរីនោះទេ គឺផ្តោតសំខាន់តែលើជនជាតិម៉ាឡេស៊ី សញ្ជាតិសិង្ហបុរីម្នាក់នេះ ដោយមានការរួមគំនិតជាមួយបុគ្គលខ្មែរមួយចំនួនប៉ុណ្ណោះ។ សម្តេចបញ្ជាក់បន្ត៖ «រាប់ទាំងបុគ្គលម្នាក់ដែលខ្ញុំចេញអនុក្រឹត្យដកចេញពីតំណែង ដែលជាជំនួយការរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ដែលមិនអនុញ្ញាតឱ្យគេប្រមាថរាជវង្សានុវង្សខ្មែរតាម Facebook ទេ»។

ចំពោះទង្វើពុំគួរគម្បីរបស់ជនជាតិម៉ាឡេស៊ី សញ្ជាតិសង្ហបុរីនេះ ត្រូវប្រមុខរដ្ឋាភិបាលកម្ពុជា ចាត់ទុកថា ការសម្តែងបែបនេះ ជាការវាយប្រហារដល់របបរាជានិយម ព្រះមហាក្សត្រ និងរាជវង្សានុវង្ស។ សម្តេចតេជោ បានបញ្ជាឱ្យហាមឃាត់លោក Cheah Fah Loong ជនជាតិម៉ាឡេស៊ី សញ្ជាតិសង្ហបុរី ដែលរៀបចំរបាំព្រះរាជទ្រព្យដោយខុសឆ្គងពីប្រពីណៃជាតិខ្មែរ មិនចូលមកប្រទេសកម្ពុជានោះទេ ប៉ុន្តែបើសិនបើបុគ្គលរូបនោះ ចេញមុខសុំទោសចំពោះកំហុសខុសឆ្គងដែលខ្លួនបានប្រព្រឹត្ត រាជរដ្ឋាភិបាលនឹងពិចារណា ក្នុងការអនុញ្ញាតឲ្យចូលមកកម្ពុជាវិញ។ ក្រៅពីបុគ្គល Cheah Fah Loong សម្តេចតេជោ ក៏បានចេញអនុក្រឹត្យដកតំណែង លោក យាង វណ្ណី ប្រធានក្រុមព្រះសុរិយា ពីជំនួយការឯកឧត្តម ឆែម គាតរិទ្ធី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី មានថានៈស្មើរប្រធាននាយកដា្ឋនផងដែរ បន្ទាប់ពីបុគ្គលរូបនេះជាអ្នកចេញមុខនាំយកសិល្បករខ្មែរមួយក្រុម ប្រមាណ ១៦នាក់ ទៅសម្តែងរបាំអប្សរា របាំបួងសួង និងរបាំក្ងោក នៅទីពុំសមគួរនៅប្រទេសសិង្ហបុរី។

ក្រៅពីការប្រកាសដកតំណែងលោក យាង វណ្ណី និងបិទទិដ្ឋាការជនជាតិម៉ាឡេស៊ីសញ្ជាតិសង្ហបុរី សម្តេចតេជោហ៊ុនសែន បានដាក់បញ្ជាឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើការពង្រឹងវិន័យនៃការគ្រប់គ្រងសិល្បៈវប្បធម៌ជាតិឲ្យបានដូចមុន។ គួររំលឹកដែរថា កាលពីពេលថ្មីៗនេះ លោក យាង វណ្ឌី ប្រធានក្រុមព្រះសុរិយាបានសិល្បករខ្មែរមួយក្រុម ប្រមាណ ១៦នាក់ ទៅធ្វើការសម្តែងរបាំបុរាណខ្មែរជាច្រើនប្រភេទនៅប្រទេសសិង្ហបុរីក្នុងឱកាសពិធីឆ្លងឆ្នាំថ្មី ដោយបានអះអាងប្រាប់អ្នកសារពត៌មានក្នុងស្រុកថា ប្រទេសសិង្ហបុរីមានទំហំតូច មិនមានទីតាំង ឬបរិវេនធំសម្រាប់រៀបចំឆាកនោះទេ ម៉្យាង មិនមែនជាកម្មវិធីពិពរណ៌នោះទេដែលតម្រូវឱ្យចាំបាច់ត្រូវរាំលើឆាក។ ហើយពិធីដែលខ្លួននាសិល្បករខ្មែរទៅសម្តែងគឺត្រូវរៀបចំឡើងដើម្បីដេញឧបទ្រពចង្រៃពីឆ្នាំចាស់ និងដើម្បីសេចក្តីសុខ ស៊េរីសួស្តីសម្រាប់ឆ្នាំថ្មី មិនថាប្រជាជនសិង្ហបុរី ឬកម្ពុជានោះទេ ពោលទៅតាមជំនឿសាសនារៀងៗខ្លួន៕


អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

និស្សិត​ផ្នែកស្ថាបត្យកម្មមួយ​ក្រុម ​បង្ហាញ​គម្រោង​កែលម្អរសួនច្បារ​ផ្សារចាស់ ជា​តំបន់លំហ​បៃតង​សម្រាប់​សកម្មភាព​សហគមន៍ និង​ទាក់ទាញ​ទេសចរ

ភ្នំពេញ ៖ សួនច្បារ​ផ្សារ​ចាស់​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយ​លាត​សន្ធឹង​ពី​ផ្សារ​រាត្រី​ជិត​មាត់ទន្លេ រហូត​ដល់​ស្ថានីយ​អយស្ម័យយានកម្ពុជា, បច្ចុប្បន្ន​សួន​មួយ​នេះ មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូចជា​ការ​កកស្ទះ​ចរាចរណ៍​ដោយ​សារ​ចំណត បញ្ហា​បរិស្ថាន...

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា...

កម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពាន​រង្វាន់​​អាស៊ានសម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ឆ្នាំ២០២៤

ភ្នំពេញ ៖​  ពាន​រង្វាន់​​អាស៊ាន ​សម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ដែល​បានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ ២០២៤ ​ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ​ប្រទេស​កម្ពុជា កាលពីរាត្រីថ្ងៃទី...

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះហើយ

ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាមួយទៀត ដែលជាឱកាសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដើម្បីមកជួបជុំគ្នា មានទំនាក់ទំនងជាមួយគ្នាជាលក្ខណៈផ្លូវការ...

អត្ថបទស្រដៀងគ្នា