ហេតុ​អី​ទីផ្សារ​ខុន​ដូ​នៅតែមាន​សក្តានុពល និង​នៅមាន​ឱកាស​ជួញដូរ?

ថ្មីៗនេះ​ក្នុងការ​ដាក់ឱ្យ​ដំណើរការ​សាងសង់​គម្រោង​ខុន​ដូ Urban Village ដំណាក់កាល​ទី2 បានបង្ហាញ​ឱ្យដឹងថា ភាពជោគជ័យ​នៃ Urban Village ដំណាក់កាល​ទី1 បាន​ឆ្លុះបញ្ចាំង​ពី​ទំនុកចិត្ត​របស់​អតិថិជន​លើ​គុណភាព សុវត្ថិភាព និង​ការ​រចនា​ដ៏​ល្អ ហើយ​វា​បញ្ជាក់​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍។ស្រប​ពេលដែល មន្ដ្រី​ជំនាញ ក៏បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ និង​សំណង់​ផ្ដោតជាសំខាន់​លើ​ការគ្រប់គ្រង​លើ​សុវត្ថិភាព និង​ហានិភ័យ​របស់​អគារ ដើម្បី​ទទួលបាន​ទំនុកចិត្ត​ពី​អ្នកទិញ និង​ក្រុម​វិនិយោគិន។

លោក​Ben Li ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន អឺ​ប៊ែនហាប់ ខេ​ម​បូ​ឌា Urban Hub (Cambodia)បានបញ្ជាក់​ប្រាប់​ឡា​រ៉ែ​ន​ថា៖“ការបើក​ការដ្ឋាន​សាងសង់​គម្រោង​ខុន​ដូ Urban Village Phase II នេះ ត្រូវបាន​បង្កើតឡើង​ដើម្បី​ឆ្លើយតប​ទៅ នឹង​តម្រូវការ​នៃ​ការរស់នៅ របស់​សហគមន៍​បែប​ទំនើប​នីយកម្ម។ គម្រោង​នេះ​ជា​ប្រភេទ​ខុន​ដូ​ប្រកបដោយ​ផាសុកភាព និង​ភាពកក់ក្ដៅ ជា​កន្លែងធ្វើការ​ដែលមាន​លក្ខណៈ​ងាយស្រួល ​និង​ភាព​ច្នៃប្រឌិត​ខ្ពស់ ជា​កន្លែង​កម្សាន្ត ដែល​អាច​ផ្សារភ្ជាប់​ក្ដី​ស្រឡាញ់ ជាមួយគ្នា​ជា​រៀងរាល់ថ្ងៃ”។

លោក ប៊ែ​ន លី បានឱ្យដឹង​ដែរ​ថា ចាប់តាំងពី​ក្រុមហ៊ុន​ភាគច្រើន​ប្រកាន់ខ្ជាប់​លើ​សុវត្ថិភាព ការ​រចនា​ល្អប្រសើរ​ និង​ស្ថាបត្យកម្ម​ចម្រុះ​គឺជា​កត្តា​ដ៏​សំខាន់​ក្នុងការ​ទទួលបាន​ទំនុក​ចិត្តជា​សាធារណៈ​ធ្វើឱ្យ​ទទួលបាន​ជោគជ័យ​នៃ​គម្រោង​ដំណាក់កាល​ទី1របស់លោក។

លោក​បញ្ជាក់ថា៖ “យើង​បាន​លក់​អស់​សម្រាប់​ដំណាក់កាល​ទី1 ដោយសារ​ពួកគេ​ទុកចិត្ត​លើ​គម្រោង​របស់​យើង។ យើង​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង នៅក្នុង​គម្រោង​ដំណាក់កាល​ទី 1 ដោយសារតែ​យើង​អាច​មើលឃើញ​ម្ចាស់​គម្រោង​ទាំងអស់​បាន​កើនឡើង​ជិត​ពី 20 ទៅ 40%ភាគរយ នៅពេលនេះ​ពឹងផ្អែក​លើ​មធ្យោបាយ​ដែល​ពួកគេ​កំពុង​ទិញ ហើយ 70% នៃ​អ្នកទិញ​របស់​យើង​គឺជា​ប្រជាជន​ក្នុងស្រុក ហើយ​ខុន​ដូ​របស់​យើង​គឺជា​អតិថិជន​ចម្រុះ ខណៈ​ពាក្យស្លោក​របស់​យើង​គឺ “តម្លៃ​សមរម្យ”។

លោក ប៊ែ​ន លី បាន​ឱ្យដឹងថា គម្រោង​ដំណាក់​ទី2 នឹងត្រូវ​សាងសង់​លើ​ផ្ទៃដី​ទំហំ 760,000 ម៉ែត្រការ៉េ មាន 51 ជាន់ និង 1700 យូ​នី​ត ហើយនឹង​ត្រូវការ​រយៈ​ពេល​នៃ​ការសាងសង់ 3 ឆ្នាំ ដែល​នឹងត្រូវ​ប្រគល់ឱ្យ​អតិថិជន​នៅ​ចុងឆ្នាំ 2022។ អតិថិជន​ដែល​កំណត់​ទិសដៅ​របស់លោក​គឺជា​ទីផ្សារ​ជប៉ុន ទីក្រុង​ហុងកុង អឺរ៉ុប អាមេរិក និង​សំខាន់​ជាងនេះទៅទៀត​គឺ​ទីផ្សារ​ក្នុងស្រុក។

ដូច្នេះ​ទាំងនេះ​អាចជា​អ្វី ដែល​យើង​គ្រប់គ្នា​ទាក់ទាញ​អារម្មណ៍​ទៅលើ​ភាពជា​សក្តានុពល នៃ​ទីផ្សារ​ខុន​ដូ ដែល​អាច​នៅមាន​ឱកាស​ជួញដូរ ដែរឬទេ? លោក​សន សៀ​ប​អគ្គនាយក​ក្រុមហ៊ុន​KEY Real Estate បាន​ប្រាប់​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា៖“បើយើង​មើល ទៅលើ​ខុន​ដូ​វិញ ខុន​ដូដែល​យើង​ឃើញ​មានការ-​អភិវឌ្ឍ​កន្លងមក​មាន3កម្រិត គឺ​លំដាប់ខ្ពស់ លំដាប់​កណ្តាល និង​លំដាប់​ទាប។ លំដាប់​ខ្ពស់​ឥឡូវ​ហ្នឹង​ពិបាក​លក់​ព្រោះ​ទីផ្សារ​មិនសូវ​អ្នក ទិញ អ្នកមាន​ប្រាក់​ច្រើន​មិន​យកប្រាក់​ទៅ​ដាក់នៅ​ខុន​ដូ​ទៀត​ទេ លុះត្រាតែ​គាត់​មាន​គោលបំណង ថា​ស្នាក់នៅ​តែម្តង ព្រោះ​ខុន​ដូ​វា​ឡើងថ្លៃ​តិច​ណាស់។នេះ​សម្រាប់​ខុន​ដូ​ដែលមាន​កម្រិត​ខ្ពស់”។

លោកអគ្គនាយក​បាន​មានប្រសាសន៍ថា៖“ចំណែក​ខុន​ដូ​កម្រិត​មធ្យម និង​កម្រិត​ទាប នៅមាន​ទីផ្សារ​នៅឡើយ ហើយ​គេ​មិនសូវ​ជា​ធ្វើ​ខុន​ដូ​នៅក្នុង​ក្រុង​ទៀត​ទេ ហេតុ​អី? ពីព្រោះ​ដី​ថ្លៃ ព្រោះ​ការលក់​មាន​កម្រិត​ទាប។ ដូច្នេះ​នៅក្នុង​គម្រោង ដែល​យើង​បាន​សង្កេតមើល​មាននៅ​ខណ្ឌជាយៗក្រុង មាន​ខណ្ឌទួលគោក សែន​សុខ ជ្រោយចង្វារ និង​ខណ្ឌមានជ័យ​ជាដើម ដែលជា​ទីតាំង​អាច​ទទួលយកបាន និង​មាន​ទីផ្សារ”។

លោក​សន សៀ​ប​ លើក​ឧទាហរណ៍​ថា៖“ដូចជា​ខុន​ដូ របស់​អឺ​បែ៊ន វីឡា (Urban Village) ក្នុង​ខណ្ឌមានជ័យ វា​មាន​លក្ខណៈពិសេស។ខ្ញុំ​ឃើញ Urban Village គឺមាន​លក្ខណសម្បត្តិរ​ប​ស់វា។ សម្រាប់​គម្រោង​ទូទៅ យើង​អាច​និយាយថា ខុន​ដូ​វា​មិនសូវ​ជាមាន​ទីផ្សារ​ល្អ​ប៉ុន្មាន​ទេ ដោយសារ​ទីផ្សារ​នៅក្នុង​ស្រុក​វា​មាន​តិច ហើយ​កំណើន​នៅក្នុង​ទីផ្សារ​វា​តិច ជាង​អ្វីដែល​គេ​ផ្គត់ផ្គង់​ទៅលើ​ទីផ្សារ អុីចឹង​ហើយ​វា​ធ្វើឱ្យ​ការលក់​ខុន​ដូ​ពឹង​ផ្អែកលើ​ទីផ្សារ​ខាងក្រៅ​ហើយ Urban Villageលក្ខណៈពិសេស​របស់​គ​ម្រោ​ង។ គាត់​ធ្វើសម្រាប់​ទីផ្សារអន្តរជាតិ ហើយក៏​មិនមែន​សម្រាប់តែ​ទីផ្សារ​ស្រុក​ចិន​តែមួយ​ទេ គឺ​សម្រាប់​ហុងកុង ជប៉ុន​ កូរ៉េ​ អូស្ត្រាលី និង​អឺរ៉ុប​ជាដើម រួមទាំង​អ្ន​កក្នុងស្រុក​ផង។ ដូច្នេះ​មាន​គេ​ទិញ​គម្រោង​នេះ​ច្រើន”។

លោក​បាន​បញ្ជាក់ទៀតថា Urban Village នៅមាន​លក្ខណៈពិសេស​3​ទៀត​ជាសំខាន់៖ ទី1-មានការ​រៀបចំទីធ្លា​ល្អ ទី2-គុណភាព​សំណង់​ល្អ​គាត់​គ្រប់គ្រង​ថ្លៃដើម​បានល្អ បើ​គ្រប់គ្រង​មិនបាន​ល្អក៏​មិន​ទទួលបាន​ប្រសិទ្ធភាព​ដែរ។ ទី3-គឺ​តម្លៃ​របស់គាត់ គឺ​តម្លៃ​ក្រោម និង​តម្លៃ​កណ្តាល។ នេះហើយ​ទើបធ្វើឱ្យ​គម្រោង Urban Village ក្នុង​ការលក់​របស់គាត់​មាន ក្នុង​ជោគជ័យ​កម្រិត​ខ្ពស់។

លោក​សន សៀ​ប​បាន​បញ្ជាក់ដែរថា​ថា៖ “ដូច្នេះ ក្នុង3លក្ខខណ្ឌ​នេះ​ដែល​គាត់​ទទួលជោគជ័យ​ចំពោះ​គម្រោង​គាត់​ជាក់លាក់​មួយ ដោយ​យើង​មិន​និយាយ​ទីផ្សារ​ទាំងមូល​ទេ។ ដូច្នេះ​ខ្ញុំ​គិតថា​ទីផ្សារ​ខុន​ដូ​នៅមាន​សក្តានុពល​ខ្លះ នៅមាន​ឱកាស​តែ​ឱកាស​នោះ​គឺ​ទាមទារ ឱ្យ​អ្នកវិនិយោគ​នោះ​ជា​អ្នកវិនិយោគ​អាជីព។ អ្នក​សាងសង់​អាជីព ដែល​មិនមែន​ឃើញ​គេ​សាងសង់​ខុន​ដូ ក៏​ធ្វើតាម​គេ​ដែរនោះ គឺ​មិន​អ៊ីចឹង​ទេ”។

លោក Ben Li ក៏បាន​បញ្ជាក់ថា៖“ប្រទេស​កម្ពុជា​ស្ថិត​ក្នុងចំណោម​ទិសដៅ​ដ៏​សំខាន់​សម្រាប់​ការសាងសង់​អចលនទ្រព្យ និង​ការសាងសង់​ក្នុង​តំបន់​ដោយ​ពឹង​ផ្អែកលើ​កំណើនសេដ្ឋកិច្ច និង​ការកើនឡើង​ប្រាក់ចំណូល​របស់​ប្រជាជន​ស្ថិរភាព​នយោបាយ និង​បទ​ប្បញ្ញត្តិ​ត្រឹមត្រូវ ដើម្បី​គ្រប់គ្រង​វិស័យនេះ។ ក្នុង​រយៈពេល 2-3 ឆ្នាំមុន ទាំង​វិនិយោគិន​ក្នុងស្រុក និង​បរទេស​នៅក្នុង​វិស័យ​សំណង់​កំពុង​រីកចម្រើន​គួរឱ្យកត់សម្គាល់ ហើយ​លោក​សង្ឃឹមថា វា​នឹង​បន្ត​កំណើន​នៅ​ឆ្នាំនេះ។

លោក​លើកឡើង​ថា ការវិនិយោគ​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ​ក្នុង​រយៈពេល 10 ឆ្នាំ​ចុងក្រោយនេះ បានបង្ហាញ​ពី​ការរីកចម្រើន ហើយ​នេះ​គ្រាន់តែ​ជាការ​ចាប់ផ្ដើម​ប៉ុណ្ណោះ។ ក្រុមហ៊ុន​ទេសចរណ៍ និង​សកម្មភាព​ពាណិជ្ជកម្ម គឺជា​កត្តា​ដ៏​សំខាន់​ក្នុងការ​គាំទ្រ​ដល់​ការសាងសង់ ដោយសារតែ​តម្រូវ​ការបន្ត​កើនឡើង ដូច្នេះ​នេះ​ផ្ដល់ឱកាស​កាន់តែច្រើន​ស​ម្រា​ប់​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ក្នុងការ​ទទួលបាន​ឱកាស​កាន់តែច្រើន​ក្នុងការ​រកប្រាក់-​ចំណេញ៕

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា...

កម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពាន​រង្វាន់​​អាស៊ានសម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ឆ្នាំ២០២៤

ភ្នំពេញ ៖​  ពាន​រង្វាន់​​អាស៊ាន ​សម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ដែល​បានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ ២០២៤ ​ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ​ប្រទេស​កម្ពុជា កាលពីរាត្រីថ្ងៃទី...

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះហើយ

ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាមួយទៀត ដែលជាឱកាសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដើម្បីមកជួបជុំគ្នា មានទំនាក់ទំនងជាមួយគ្នាជាលក្ខណៈផ្លូវការ...

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ វិថីតេជោសន្តិភាពឆ្នេរអង្កោល ជាសរសៃឈាមមួយដ៏សំខាន់ សម្រាប់ការតភ្ជាប់សហគមន៍ទេសចរណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវវិថីតេជោសន្តិភាពឆ្នេរអង្កោល នៅខេត្តកែប...

អត្ថបទស្រដៀងគ្នា