កាលពីម្សិលមិញនេះ ក្លិបបាល់ទាត់Juventus បានបញ្ចូនសមាជិករបស់ខ្លួនជាច្រើន ទៅធ្វើតេស្តពិនិត្យរកមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ដែលក្នុងនោះក៏មានកីឡាករជម្រើសជាតិព័រទុយហ្គាល់ព័រទុយហ្គាល់ Christiano Ronaldo ម្នាក់ដែរ។
សូមរំឭកថា សមាជិកក្រុម U23 របស់ Juventus ទាំងអស់ដែលបានលេងជាមួយក្រុម Pianese កាលពីពេលកន្លងទៅ ពេលនេះពួកគេត្រូវបានតម្រូវឱ្យសម្រាកនៅក្នុងផ្ទះ មិនឱ្យចាកចេញទៅណាឡើយ។ រហូតដល់សប្តាហ៍ក្រោយ ប្រសិនបើមិនមានអ្វីកើតឡើង ឬគ្មានបង្ហាញអាការរោគអ្វី ទើបអាចឱ្យចាកចេញទៅណាមកណាបាន។
ហើយរហូតមកដល់ពេលនេះ គ្មានកីឡាករណាម្នាក់ក្នុងក្រុម Juventus ត្រូវបានរកឃើញថា មានរោគសញ្ញានៃវីរុស Covid-19 នោះទេ ប៉ុន្តែការហាមឃាត់នេះ នឹងត្រូវបន្តធ្វើ រហូតដល់មានការជូនដំណឹងជាថ្មី៕