សព្វថ្ងៃនេះមាននារីមិនតិចនាក់នោះទេ ដែលកំពុងពិបាកចិត្ដពិបាកហារមាត់និយាយពីបញ្ហាមួយនេះ ពីព្រោះពួកគាត់រកមិនឃើញសោះនូវ “ភាពសប្បាយ ឬតម្រេកនៃតណ្ហា” នៃចំណងមេត្រីភាពរវាងប្ដី និងប្រពន្ធ។ និយាយរួមគឺ ជីវភាពសិចរបស់ពួកគាត់ ត្រូវបានជួបនូវភាពរអាក់រអួលស្ទើរតែមិនដែលស្គាល់ពាក្យថា “ស្រណុកសុខស្រួល” រហូតបង្កើតឱ្យមានភាពសោះអង្គើយជាមួយដៃគូរួមជីវិតរបស់ពួកគាត់ថែមទៀតផង។
កម្រនឹងមាននារីណាដែលនៅស្ងៀមៗស្រាប់តែនឹកឃើញដល់តម្រូវការផ្លូវភេទនោះណាស់ ជាពិសេសចំពោះអ្នកដែលតែងកើតមានបញ្ហាបែបសោះកក្រោះនៅពេលរួមដំណេកតែម្ដង។ តាមធម្មតាស្ថានភាពនៃការគ្មានអារម្មណ៍ស្រើបស្រាលក្នុងរឿងស្នេហារបស់នារី តែងកើតមានក្រោយពេលមានរឿងតក់ស្លុតភ័យរន្ធត់យ៉ាងខ្លាំងខាងចិត្ដសាស្ដ្រ ឬដោយសារជំងឺផ្សេងៗ។ ទោះបីជាដោយសារមូលហេតុអ្វីក៏ដោយ ការគ្មានអារម្មណ៍ក្នុងពេលរួមរ័ក នឹងបង្កើតជាបញ្ហានៅក្នុងជីវិតរបស់នារីៗទាំងនោះ ជាពិសេសគឺក្នុងការរស់នៅជាប្ដីប្រពន្ធដ៏យូរអង្វែងតែម្ដង។ ការគ្មានអារម្មណ៍នឹងធ្វើឱ្យបាត់បង់ភាពមានសម្រើបដល់កំពូលក្នុងការរួមរ័ករវាងប្រុស និងស្រី បានសេចក្ដីថា ពុំទាន់ឈានទៅដល់សម្រើបដ៏កំពូលដែលមនុស្សគ្រប់រូបតែងតែចង់បាន និងចង់ឱ្យកើតមាន។ ទោះជាក្នុងសម័យណាក៏ដោយ ជំងឺគ្មានអារម្មណ៍របស់នារី ហាក់មានលក្ខណៈស្រដៀងគ្នា ខុសគ្នាបន្តិចត្រង់ចំណុចថានារីសម័យនេះងាយនឹង “រអ៊ូរទាំ” និងមានលក្ខខណ្ឌជាច្រើនសម្រាប់ “កែខៃ” ជាងសម័យបូរាណដែលនារីចូលចិត្ដលាក់ទុកក្នុងចិត្ដ។
ជាមួយនឹងករណីឧបស័គ្គក្នុងពេលរួមរ័កនេះ លោកវេជ្ជបណ្ឌិតឯកទេសខាងរោគស្ដ្រី (Gynecology) ឈ្មោះ Joelle Bensimhon បានកត់សម្គាល់ថា ក្នុងមួយថ្ងៃៗកាន់តែមានស្ត្រីច្រើនឡើងៗទៅជួបពិគ្រោះជាមួយគ្រូពេទ្យ ដោយសារមូលហេតុខាងលើនេះ ហើយក៏ត្រូវបានលោកវេជ្ជបណ្ឌិតណែនាំបន្ដឱ្យទៅជួបជាមួយអ្នកជំនាញខាងបញ្ហានេះ(សម្ពន្ធភាពសិច)។ អ្នកជំងឺតែងតែនិយាយប្រាប់គ្រូពេទ្យថា “ខ្លួនខ្ញុំដូចជាធម្មតា ខ្ញុំមិនពេញចិត្ដក្នុងការរួមរ័កជាមួយប្ដី ខ្ញុំមានឧបស័គ្គក្នុងពេលស្នេហា…។ យ៉ាងណាក៏ដោយតាមធម្មតា នារីក៏ដូចជាបុរសដែរ គឺចង់បានជីវិតប្ដីប្រពន្ធប្រកបដោយសុភមង្គល និងជីវភាពរួមរ័កប្រកបដោយភាពល្អរលូន និងផ្អែមល្ហែម។ អ្នកសិក្សាខាងរឿងសិចបានយល់ច្បាស់អំពីបញ្ហានេះ។ ជាក់ស្ដែងគឺគេខំស្រាវជ្រាវរកឱសថថ្មីៗសម្ដៅរំញោចអារម្មណ៍ស្រើបស្រាលរបស់នារី ឬស្វែងរកវិធានការផ្សេងៗ ដើម្បីស្ដារឡើងវិញនូវសមត្ថភាពដែលទាក់ទិនដល់ការបង្កើនអារម្មណ៍របស់ស្រី។ គេពិបាកនឹងវាស់ស្ទង់បានកម្រិតសម្រើបដល់កំពូលនៃការរួមរ័ករបស់ស្ត្រីណាស់។ ប្រសិនបើជឿលើគំរូសម្ដែងតាមខ្សែភាពយន្ដ គឺសម្រើបកំពូលក្នុងពេលរួមរ័កតែងតែគួបផ្សំជាមួយសញ្ញាប្រែប្រួលរបស់ទឹកមុខ ឬសម្រែកថ្ងូរ។ អាស្រ័យហេតុនេះនារីខ្លះក៏ភាន់ច្រឡំថា ខ្លួនមិនដែលមានអារម្មណ៍បានសុខស្រួល ឬមិនធ្លាប់មានសម្រើបដល់កំពូល ពីព្រោះពេលខ្លួនមានសម្រើប គេមិនធ្លាប់បានស្រែកថ្ងូរអ្វីសោះដូចក្នុងសាច់រឿងនោះឡើយ។
ក្រុមអ្នកជំនាញបានបញ្ជាក់ច្បាស់ថា នារីភាគច្រើនមានចំណុចសម្រើបខ្លាំងនៅខាងលើបបូរមាត់យោនី និង សិ (Clitoris) ជាងនៅតាមទ្វារមាស (Vaginal) ។ សម្រើបរបស់ទ្វារមាសច្រើនតែកើតមាននៅពេលក្រោយពេលរួមរ័ក ជួនកាលនៅពេលវ័យឈានដល់ខ្ទង់40ឆ្នាំប្លាយទើបនារីបានដឹងច្បាស់ ខណៈដែលពួកគេមិនអាចបកស្រាយឱ្យច្បាស់ថាបណ្តាលមកពីហេតុអ្វីនោះទេ។ អាស្រ័យដោយខ្វះការយល់ដឹង ទើបគូស្វាមីភរិយាខ្លះបានខ្ជះខ្ជាយពេលវេលានៅក្នុងជីវភាពរួមរ័កដោយអចេតនា ដែលកាន់តែធ្វើឱ្យជីវភាពសិចសោះអង្គើយជារៀងរហូតទៅ។ បញ្ហាសំខាន់មិនមែនរបៀបសម្ដែងរបស់នារីដែលមានសម្រើបដល់កំពូលនោះទេ តែគឺជាការពេញចិត្ដដែលកើតចេញពីសម្រើបឈានដល់កម្រិតកំពូល។ នៅពេលដែលទីតាំងនៃសម្រើបបានឈានដល់កម្រិតកំពូលដែលស្ថិតនៅក្នុងខួរក្បាលត្រូវទទួលឥទ្ធិពល វានឹងបញ្ចេញជាតិ Endorphines ដែលជាវត្ថុពិសេសបង្កើតឱ្យមានភាពសុខក្សេមក្សាន្ដ។
ជំងឺគ្មានអារម្មណ៍រួមរ័កអាចកើតឡើងដោយមូលហេតុមួយចំនួនដូចជា អ្នកខ្លះធ្លាប់ជួបប្រទះនឹងបញ្ហា ខណៈពេលឈានចូលដល់ដំណាក់កាលយុវវ័យក៏ត្រូវបាត់បង់អស់សមត្ថភាពរួមរ័ក ហើយគ្រប់ការប៉ះពាល់រាងកាយក៏មិនបានបង្កើតឱ្យមានអារម្មណ៍ដែរ។ ក្នុងករណីនេះ រឿងរួមរ័កក៏ត្រូវចាត់ទុកថាជារឿងស្មោកគ្រោក និងគួរឱ្យមាក់ងាយ។ ជួនកាលជំងឺគ្មានអារម្មណ៍ ក៏កើតចេញពីការប៉ះពាល់គ្នាជាលើកដំបូង ហើយច្រើនតែត្រូវបកស្រាយថា ដោយសារអ្នកទាំងពីរខ្វះបទពិសោធ។ ពួកគេមិទាន់យល់ពីសារៈសំខាន់របស់ឥរិយាបថក្នុងពេលរួមរ័កជាលើកដំបូងនៅឡើយ។ នារីខ្លះកើតមានជំងឺគ្មានអារម្មណ៍ប្រភេទនេះក្រោយពេលសម្រាលកូន (ដែលអូសបន្លាយ និងដោយសារមានជំងឺផ្សេងៗ) និងអាស្រ័យដោយមានការប្រែប្រួលភ្លាមៗនៅម្ដុំឆ្អឹងត្រគាក ប៉ុន្ដែការគ្មានអារម្មណ៍ក្រោយពេលសម្រាលកូននេះវាមិនអាចស្ថិតស្ថេរយូរអង្វែងឡើយ។ វេជ្ជបណ្ឌិត Bensimhon មានមតិថា មុនដំបូងគេត្រូវគិតទៅដល់មូលហេតុច្របូកច្របល់របស់រាងកាយ។ មូលហេតុខ្លះដោយសារអ័រម៉ូន (Hormone) ឧទាហរណ៍ដូចជាដំណាក់កាលក្រោយពេលអស់រដូវ ដោយមានការប្រែប្រួលសរសៃប្រសាទ ឬដោយជំងឺទឹកនោមផ្អែម ឬក៏ការប្រើប្រាស់ឱសថខុស ឬច្រើនពេកដូចជា ការប្រើថ្នាំខាងសរសៃប្រសាទជាដើម។
យ៉ាងណាក៏ដោយ ជាដំណោះស្រាយ ស្ត្រីដែលបានជួបនឹងបញ្ហាខាងលើនេះ អាចព្យាយាមស្វែងយល់បន្ថែមពីខ្លួនឯងនូវចំណុច ក៏ដូចជាទីតាំងណាមួយជាតំបន់ផ្ដល់រំញោច និងសម្រើបដែលផ្ដល់ផលល្អក្នុងជីវិតសិច។ បន្ថែមពីនេះ ស្ត្រីទាំងអស់ក៏គួរតែមានភាពក្លាហានក្នុងការនិយាយដោយត្រង់ជាមួយដៃគូ ក៏ដូចជាស្វែងរកការប្រឹក្សាសុំយោបល់ល្អៗពីអ្នកជំនាញ ឬវេជ្ជបណ្ឌិតឯកទេសជាជំនួញ៕