កីឡាករ King Udoh របស់ក្លិប US Pianese ត្រូវបានគេពិនិត្យឃើញថា មានលទ្ធផលវិជ្ជមាន (មានវីរ៉ុសកូរ៉ូណាប្រភេទថ្មី ឬCOVID-19) ក្រោយពេលដែលប្រកួតចប់ ជាមួយនឹងក្រុមបាល់ទាត់ Juventus U-23 ហើយមានអាការមិនស្រួលខ្លួន។
ប៉ុន្មានថ្ងៃក្រោយមក ក៏មានកីឡាករក្នុងក្រុម 3នាក់ និងជំនួយការគ្រូបង្វឹកម្នាក់ទៀត ត្រូវបានធ្វើតេស្ដរកឃើញវិជ្ជមាននូវមេរោគ Corona ហើយបច្ចុប្បន្ន ពួកគេកំពុងត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ កីឡាករទី1 មានអាការក្ដៅខ្លួន និងឈឺក្បាល ខណៈដែលកីឡាករទី2 និងទី3 មិនស្រួលខ្លួននៅផ្ទះ ដោយមានអាការស្រដៀងគ្នានេះដែរ។
គួរបញ្ជាក់ដែរថា គិតមកទល់នឹងពេលនេះ លីកបាល់ទាត់អ៊ីតាលី ត្រូវបានគេរកឃើញថា មានកីឡាករបាល់ទាត់អាជីពចំនួន 3រូប រួមនឹងជំនួយការគ្រូបង្វឹកម្នាក់មានសញ្ញាវិជ្ជមាននៃវីរុស COVID-19 ។ នេះបើតាមលទ្ធផលតេស្តជាផ្លូវការ ក្រោយពេលដែលមានកីឡាករម្នាក់ដំបូងគេ ក្នុងក្រុមបានឆ្លងមេរោគនេះកាលពី 3ថ្ងៃមុន។ ចំនួននេះបើធៀបជាមួយនឹងប្រទេសចិន ដែលជាកន្លែងបង្កមេរោគនេះ គឺមិនមានកីឡាករម្នាក់កើតមេរោគនេះនៅឡើយទេ៕