ក្រុមហ៊ុន LG Innotek ដែលជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងផ្គុំកាមេរ៉ាសម្រាប់ iPhone បានបង្ខំចិត្តបិទរោងចក្រមួយរបស់ខ្លួនដោយសារមានបុគ្គលិកម្នាក់បានឆ្លងវីរុសកូរ៉ូណា។
រោងចក្រដែល LG Innotek បានបិទនោះ គឺស្ថិតនៅទីក្រុង Gumi ក្បែរទីក្រុង Daegu ដែលជាទីកន្លែងកើតមានករណីផ្ទុះវីរុសកូរ៉ូណាច្រើនជាងគេបំផុតនៅកូរ៉េខាងត្បូង។ ការបិទរោងចក្រ គឺប៉ះពាល់ខ្លាំងដល់ Apple ដោយសារក្រុមហ៊ុននេះផ្គត់ផ្គង់គ្រឿងផ្គុំកាមេរ៉ាសម្រាប់ iPhone។
Reuters បានចុះផ្សាយថា រោងចក្រ LG Innotek នឹងនៅតែត្រូវបន្តបិទ ហើយក្រុមហ៊ុននេះ អាចនឹងផ្គត់ផ្គង់គ្រឿងផ្គុំកាមេរ៉ាសម្រាប់ iPhone ជំនាន់ថ្មី ដែលរំពឹងប្រកាសចេញនាខែកញ្ញាខាងមុខផងដែរ។
ប្រសិនបើការបិទរោងចក្របែបនេះត្រឹមតែប៉ុន្មានថ្ងៃ វាអាចមិនជាប៉ះពាល់ខ្លាំងដល់ការផលិត iPhone នោះទេ ប៉ុន្តែបើការបិទបន្តអូសបន្លាយយូរ នោះផលប៉ះពាល់នឹងអាចកើតមាន៕