Apollo 13 គឺជាបេសកកម្មទៅកាន់ឋានព្រះចន្ទដ៏អស្ចារ្យមួយរបស់អង្គការ NASA ដែលប្រព្រឹត្តទៅនៅក្នុងឆ្នាំ1970។ ដើមឡើយគោលដៅរបស់បេសកកម្ម គឺចុះចតនៅលើឋានព្រះចន្ទ ប៉ុន្តែដោយសារយានជួបប្រទះបញ្ហា ដែលបានគំរាមកំហែងដល់អាយុជីវិតអវកាសយានិក 3នាក់លើយាន។ វាគឺជាពេលវេលាដ៏លំបាកមួយសម្រាប់អង្គការ NASA និងក្រុមនាវិក។
គេត្រូវប្រើពេលវេលារាប់សិបម៉ោង ដើម្បីធានាសុវត្ថិភាពដល់អវកាសយានិកទាំង 3 ដែលនៅលើយាន។ ខុសពីគោលដៅដែលបានគ្រោងទុក អវកាសយានិកនៃ Apollo 13 ត្រូវបង្ខំចិត្តប្ដូរផែនការ ដោយពួកគេត្រូវហោះវិលជុំវិញព្រះចន្ទ រួចមកប្រើប្រាស់ដែនទំនាញនៃព្រះចន្ទ ដើម្បីរុញច្រានពួកគេឱ្យវិលត្រឡប់មកផែនដីវិញដោយសុវត្ថិភាព និងរហ័សបំផុត។
ទោះជាគោលដៅមិនបានទទួលជោគជ័យមែន ប៉ុន្តែអវកាសយានិកអាចផ្ដិតយករូបភាពដ៏អស្ចារ្យជាច្រើនសន្លឹកនៅជុំវិញព្រះចន្ទ។ មកដល់ពេលនេះ គឺរយៈពេល 50ឆ្នាំក្រោយមក NASA បានបង្កើតនូវខ្សែវីដេអូដែលមានកម្រិត 4K នៃបេសកកម្ម Apollo 13 ដោយប្រើប្រាស់រូបភាពដែលថតបាននាពេលនោះ។
សូមទស្សនាវីឌីអូ