យោងតាមហ្វេសប៊ុករបស់តារាហ្វេសប៊ុកអ្នកនាង ចោម ក្វាន់ គេស្គាល់ថាជាបងប្អូនស្រីរបស់អ្នកនាង ដេន នីក្វាន់ បានបង្ហោះសារលើកទឹកចិត្តដល់មហាជន និងកូនក្រុមរបស់អ្នកនាង ជាកម្លាំងបណ្ដាលចិត្តឱ្យខិតខំប្រឹងប្រែងក្នុងការរកស៊ីពង្រឹងមុខជំនួញ។ អ្នកនាង ចោម ក្វាន់ បានបង្ហើបពីប្រវត្តិកូនក្រុមឈ្មោះអ្នកនាង ឌី ដែលមានប្រវត្តិកម្សត់ ស្ដាប់ហើយចង់ស្រក់ទឹកភ្នែក។
តាមការបញ្ជាក់ អ្នកនាង ឌី ថា កាលពីមួយឆ្នាំមុនខ្លួនទទួលបានកាដូរថយន្តម៉ាក Visto ១គ្រឿងយ៉ាងស្រស់ស្អាតពីអ្នកនាង ចោម ក្វាន់ ។ ប៉ុន្តែមកដល់ឆ្នាំ២០២០ នេះអ្វីដែលអ្នកនាង នឹកស្មានមិនដល់នោះគឺខ្លួនបានទទួលកាដូរថយន្ត Prius មួយគ្រឿងទៀតពីអ្នកនាង ចោម ក្វាន់ ដែលជាមេដ៏ល្អម្នាក់តែងតែចែករំលែកបទពិសោធន៍ល្អៗដល់កូនក្រុម។ ជាមួយគ្នានេះដែរអ្នកនាង ឌី ក៏បានរៀបរាប់បន្ថែមថា៖” ជាដំបូងខ្ញុំសូមអរគុណដល់មេរបស់នាងខ្ញុំ គឺបងស្រី ចោម ក្វាន់ ដែលតែងតែចែករំលែកបទពិសោធន៍ល្អៗគំនិតរកស៊ីសព្វគ្រប់បែបយ៉ាងដល់រូបខ្ញុំ និយាយឡើងចង់តែយំទេ នេះគឺជាអារម្មណ៍ពិតរបស់ខ្ញុំអគុណដល់គ្រួសារ DNK”។ អ្នកនាង បញ្ជាក់ថា មុនជួបអ្នកនាង ចោម ក្វាន់ មុនដំបូងឡើយខ្លួនបានរកស៊ីជាមួយក្រុមហ៊ុនថែរក្សាសម្រស់មួយ តែគ្មានថវិកានោះទេពេលនោះមានតែ៨០០ដុល្លារតែប៉ុណ្ណោះ ហើយចងការគេទៀត តែមិនទទួលបានជោគជ័យអ្វីឡើយ។ ប៉ុន្តែក្រោយបានជួបអ្នកនាង ចោម ក្វាន់ ដែលជាមេល្អ និងគំរូសម្រាប់កូនចៅនោះឃើញថា ការរកស៊ីរបស់អ្នកនាង ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយខែទៅមួយខែមានតែភាពជោគជ័យគ្រប់ពេល។
យ៉ាងណាមិញ អ្នកនាង ចោម ក្វាន់ បានផ្ដាំសារទៅកាន់មហាជនទូទៅថា « ធ្វើជាមនុស្សកុំបោះបង់ការព្យាយាម » បន្ទាប់ពីអ្នកនាងជួយជ្រោមជ្រែងកូនក្រុមខាងលើឱ្យក្លាយជាស្ត្រីរឹងមាំ៕