Udoh អាយុ 22ឆ្នាំ សញ្ជាតិអ៊ីតាលី-នីហ្សេរីយ៉ា មានអាការមិនសូវស្រួលខ្លួន នាការប្រកួតចុងសប្តាហ៍កន្លងមកជាមួយក្លិប U23 Juventus។ ក្រោយមកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Sienne មុននឹងពិនិត្យឃើញវិជ្ជមានកូរ៉ូណាវីរុស។
កីឡាករ King Udoh គឺជាកីឡាករខ្សែប្រយុទ្ធពាក់អាវលេខ9 របស់ក្លិប Pianese ក្នុងក្របខ័ណ្ឌ Serie C អ៊ីតាលី ហើយកីឡាកររូបនេះក៏ជាអតីតកីឡាករយុវជន ក្លិប Juventus ផងដែរ។
មកទល់នឹងពេលនេះ កីឡាករទាំងអស់នៃក្លិប Pianese ត្រូវបានគេពិនិត្យហើយ ដោយមិនមានសញ្ញាវិជ្ជមាននៃវីរុសនេះហើយ តែគ្រប់គ្នាក្នុងក្រុមនេះ ត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកពីគ្នាមួយរយៈសិន៕