សហព័ន្ធកីឡាបាល់ទាត់អាស៊ី The Asian Football Confederation (AFC) បានពិន័យកីឡាករជម្រើសជាតិឡាវ 2រូប ឈ្មោះ Khampheng Sayavutthi និង Lembo Saysana ដោយមិនឱ្យពាក់ព័ន្ធទៅនឹងគ្រប់សកម្មភាពជាមួយវិស័យបាល់ទាត់អស់មួយជីវិត ដោយសារចូលរួមកំណត់លទ្ធផលទុកមុនក្នុងការប្រកួតមួយនាពេលកន្លងមក។
កីឡាករខ្សែប្រយុទ្ធឡាវទាំង 2រូបនេះ ត្រូវបានចោទប្រកាន់ពីបទឃុបឃិតរៀបចំលទ្ធផលទុកជាមុន ក្នុងអំឡុងការប្រកួតមិត្តភាពរវាងក្រុមជម្រើសក្រុងហុងកុង និងក្រុមជម្រើសជាតិឡាវ កាលពីថ្ងៃទី5 ខែតុលា ឆ្នាំ2017 កន្លងទៅ ខណៈដែលលទ្ធផលនៃការប្រកួតនោះ ក្រុមជម្រើសក្រុងហុងកុង បានយកឈ្នះលើក្រុមជម្រើសជាតិឡាវដោយពិន្ទុ 4-០៕