ទេព បូព្រឹក្ស គឺជាតារាច្រៀងស្រីមួយរូបដែលទស្សនិកជនភាគច្រើនស្គាល់យ៉ាងច្បាស់តាមរយៈការតុបតែខ្លួនប្លែកៗពីគេ ជាមួយបទច្រៀងញាក់កន្ត្រាក់អារម្មណ៍ព្រមជាមួយក្បាច់រាំសម្បូរបែបតម្រូវតាមចិត្តយុវវ័យនាពេលបច្ចុប្បន្ន ។ តែកាន់តែប្លែកអារម្មណ៍ជាងនេះ ខណៈពេលតារាចម្រៀងផ្សេងៗសម្រុកចេញបទ ចង្វាក់ប្រពៃណី និងញាក់កន្ត្រាក់អារម្មណ៍ តារាស្រី ទេព បូព្រឹក្ស បែរជាចេញបទចម្រៀងមនោសញ្ចេតនាស៊ីអារម្មណ៍ទៅវិញ។
មួយបទនេះមានចំណងជើងថា «សុំពេលឈឺចាប់ម្នាក់ឯងបានទេ » បានផ្ដិតយកទេសភាពស្អាតៗពីប្រទេសបាំរាំង ដែលមានការចូលរួមសម្ដែង MV ជាមួយតារាចម្រៀងស្រី ឈិត សុវណ្ណបញ្ញា តារាហ្វេសប៊ុកពីររូបគឺ Alex CoNan Real និងលោក Remy Rithy។ បើទោះបីជាបទចម្រៀងមួយនេះទើបតែបញ្ចេញនៅលើយូធូបនាព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២០ នេះក៏ពិតមែន ក៏ប៉ុន្ដែសន្ទុះនៃការទស្សនាគឺកៀក ១ លាននាក់ទៅហើយ នេះមិនបានប៉ុន្មានម៉ោងផង។ ប្រជាប្រិយភាពរបស់តារាចម្រៀងស្រី ត្រូវបានមហាជនជាច្រើននៅតែបន្ដគាំទ្ររហូតមក បើទោះបីជានាងបានចាកចេញពីទ្រនំហង្សមាសហើយក្ដី។ ដោយឡែក ស្របពេលដែលតារាស្រីស្អាតរូបនេះចេញបទស៊ីអារម្មណ៍លន្លង់លន្លោច អ្នកគាំទ្ររបស់នាងក៏នៅតែទន្ទឹងចាំការចេញចម្រៀងញាក់កន្ត្រាក់អារម្មណ៍សម្រាប់ត្រៀមកម្សាន្ដនាថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរផងដែរ។ ដូច្នេះចាំមើលទាំងអស់គ្នាថា ឆ្នាំថ្មីនេះ ទេព បូព្រឹក្ស មានអ្វីប្លែក។
តោះកុំឱ្យខាតពេល សូមបង្វែរអារម្មណ៍អ្នកទាំងអស់គ្នាមកទស្សនាបទ «សុំពេលឈឺចាប់ម្នាក់ឯងបានទេ » វិញ ថាតើចាក់ដោតអារម្មណ៍ដក់កម្រិតណា? សូមរីករាយទស្សនាវីដេអូខាងក្រោមនេះ៖