យោងតាមប្រភព he Korea Herald ដែលបានស្រង់ទិន្នន័យពី Counterpiont បានបញ្ចេញឱ្យដឹងថា នៅកូរ៉េខាងត្បូង Samsung គ្រប់គ្រងចំណែកទីផ្សារបាន 57% (Market share) នៅត្រីមាសទី4 ឆ្នាំ2019។ បើធៀបនឹងត្រីមាស3 ក្នុងឆ្នាំដូចគ្នាហ្នឹង ភាគរយបានធ្លាក់ចុះចំនួន 14%។
ស្មាតហ្វូនលក់ដាច់បំផុត 7 ម៉ូដែលផ្សេងគ្នា ក្នុងចំណោម 10ម៉ូដែលរបស់ Samsung ស៊េរីដែលឈរលើគេ គឺ Galaxy Note 10+ មាន 5G ពោលគឺ អ្នកប្រើប្រាស់នៅកូរ៉េខាងត្បូងបានផ្តល់ទំនុកចិត្តទិញយ៉ាងសន្ធឹក។
ចំណែកឯក្រុមហ៊ុន Apple ឈរនៅលេខ2 លើទិន្នន័យដូចខាងលើ គឺត្រឹម 28%។ ស្មាតហ្វូនរបស់ Apple ដែលឈរលេខ2 នោះគឺ iPhone 11 Seris-11 Pro, 11 Pro Max (ស្មាតហ្វូនលក់ដាច់បំផុតលំដាប់ទី2) និងទី3 គឺ Note 10 5G។ អ្វីដែលគួរចាប់អារម្មណ៍នោះគឺ LG ដែលជាម៉ាកល្បីល្បាញយូរមកហើយនៅស្រុកកំណើតរបស់ខ្លួន កាន់កាប់បាន 15% នៃចំណែកទីផ្សារ បើធៀបនឹងផលិតផលកូរ៉េផ្សេងទៀត កើនឡើង 1.6% ទោះបីជាបច្ចុប្បន្នប្រឈមនឹងមេរោគ COVID-19 ក៏ដោយ៕