Skip to content

យុវជនទីម័រខាងកើត យកឈ្នះយុវជនកម្ពុជា ដោយលទ្ធផល 7ទល់នឹង3

នាព្រឹកថ្ងៃពុធ ទី26 ខែកុម្ភៈ ឆ្នាំ2020 នេះ ក្រុមបាល់ទាត់យុវជនកម្ពុជាអាយុក្រោម 19ឆ្នាំ បានប្រកួតចាញ់ក្រុមជម្រើសជាតិយុវជនទីម័រអាយុក្រោម 19ឆ្នាំ ដោយលទ្ធផល 3ទល់នឹង7។

ជាលទ្ធផលក្នុងវគ្គទី1 ក្រុមទីម័រខាងកើតបាននាំមុខក្រុមយុវជនកម្ពុជា ដោយលទ្ធផល 3ទល់នឹង0។ ឈានចូលមកដល់វគ្គទី2 ក្រុមទីម័របានបន្ថែម 4គ្រាប់ទៀត ខណៈដែលយុវជនកម្ពុជាបានព្យាយាមវាយបកវិញបាន 3គ្រាប់។
វាជាការប្រកួតដំបូងរបស់កម្ពុជាក្នុងពានរង្វាន់ JENESYS 2019 Japan-ASEAN U19 Men’s Football Tournament នៅក្នុងប្រទេសជប៉ុន ខណៈដែលការប្រកួតលោកក្រោយ កម្ពុជាត្រូវជួបក្រុមយុវជនរបស់ក្លិបជប៉ុន និងក្រុមជម្រើសជាតិអាយុក្រោម 19ឆ្នាំនៃប្រទេសមីយ៉ាន់ម៉ា។
គួរបញ្ជាក់ផងដែរថា  ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម 19ឆ្នាំ កំពុងតែចូលរួមព្រឹត្តិការណ៍ JENESYS 2019 Japan-ASEAN U19 Men’s Football Tournament នៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី24 កុម្ភៈ ដល់ 4 មីនា ឆ្នាំ2020៕

Leave a Reply

Your email address will not be published. Required fields are marked *