ចម្ការបន្លែគ្រួសារជុំវិញផ្ទះ (តពីលេខមុន)

-ចម្ការបន្លែគ្រួសារក្នុងផើង និងចម្ការបន្លែគ្រួសារលើអាកាស

សម្រាប់ការដាំដុះ​​​​បន្លែក្នុងរូបបែបនេះ នឹងស័ក្តិសមជាមួយអ្នកដែលស្នាក់អាស្រ័យនៅតាមបន្ទប់ជួល អាផាតមិនត៍ ផ្ទះល្វែងផ្ទះលក់ចាប់ហួយតាមចិញ្ចើមថ្នល់ ឬកន្លែងដែលគ្មានដីទំនេររបស់ខ្លួនឯង ដោយចម្ការបន្លែគ្រួសារទាំង 2រូបបែបនេះ ទោះជាមានឈ្មោះហៅខុសពីគ្នាមែន តែអាចរាប់បានថា ជាវិធីដាំដុះបន្លែក្នុងលក្ខណៈដូចគ្នា គឺការដាំនៅក្នុងភាជនៈ គ្រាន់តែ “ចម្ការបន្លែក្នុងផើង”អាចនឹងប្រើភាជនៈដែលធ្វើអំពីដីឥដ្ឋដុត ផើងជ័រ  ឬភាជនៈដែលលែងប្រើហើយ ដូចជា ចានដែក ធុង ពាង កំប៉ុង ក្រឡ ឆ្នាំងជាដើម ដែលចំណុចល្អ របស់ការដាំបន្លែគ្រួសារក្នុងផើងនេះគឺ អាចរើផ្លាស់ប្តូរទីកន្លែងទៅដាក់នៅកន្លែងណាដែលដំណាំអាចទទួលពន្លឺបានយ៉ាងងាយ និងថែមទាំងជាការសន្សំសំចៃពេលវេលាក្នុងការមើលថែទាំទៀតផង និងចង់ជ្រើសរើសយកមកដាក់តាំងលម្អខាងក្នុងបរិវេណផ្ទះក៏អាចធ្វើបានយ៉ាងងាយស្រួលដែរ។
ចំណែក “បន្លែចម្ការគ្រួសារលើអាកាស”  វិញ ស័ក្តិសមសម្រាប់ផ្ទះដែលគ្មានបរិវេណទំនេរនៅសល់សោះ គឺជាការដាំបន្លែនៅក្នុងភាជនៈដែលអាចព្យួរបានហ្នឹងឯង ដោយភាជនៈសម្រាប់ដាក់ដាំក្នុងចម្ការប្រភេទនេះគួរតែនឹកដល់រឿងរបស់ភាជនៈដែលមានភាពស្រស់ស្អាតប្រកបជាមួយផង ដោយភាគច្រើនអាចជ្រើសរើសប្រើភាជនៈដែលធ្វើអំពីវត្ថុធម្មជាតិ ដូចជា លលាដ៍ដូង សម្បកផ្លែដូងទុំ បំពង់ឫស្សី -ល- ឬនៅក្នុងផ្ទះខ្លះអាចជ្រើសរើសប្រើថូ ផើងស្អាតៗ ឬភាជនៈផ្សេងទៀតដែលមានភាពស្រស់ស្អាត ដើម្បីធ្វើជាគ្រឿងប្រដាប់តុបតែងលម្អក្នុងបរិវេណផ្ទះក៏បានដែរ។

តែអ្វីដែលត្រូវនឹកដល់ជាសំខាន់នោះគឺ ការជ្រើសរើសប្រភេទបន្លែ គួរជ្រើសរើសដាំប្រភេទដែលមានដើមមិនធំពេក ស័ក្តិសមនឹងភាជនៈដែលដាក់ដាំ ដូចជា ដើមម្ទេសដែលមានពណ៌ស្អាតៗ ដើមជីអង្កាម ដើមជីនាងវងទាបៗ និងថែមទាំងភាជនៈទាំងនេះមិនគួរមានទម្ងន់ធ្ងន់ខ្លាំងពេកឡើយ និងគួររកខ្សែច្រវាក់តូចៗ ឬខ្សែលួសដែលមានភាពរឹងមាំស៊ូធន់នឹងកម្តៅថ្ងៃ ភ្លៀងខ្យល់មកចងព្យួរ ព្រោះបើប្រើប្រាស់ខ្សែមិនរឹងមាំល្អទេនោះ អាចនឹងធ្វើឱ្យមានគ្រោះថ្នាក់ជាយថាហេតុបាន។ក្រៅពីនេះ ក្នុងការដាំ “ចម្ការបន្លែគ្រួសារក្នុងផើង” និង “ចម្ការបន្លែគ្រួសារលើអាកាស”  ក្រៅពីការបណ្តុះគ្រាប់ឱ្យដុះធំឡើងនៅក្នុងផើងហើយ អាចនឹងប្រើមែកផ្សាំ កាត់មែកមកដាក់ដាំ ឬបណ្តុះឱ្យដុះឡើងជាកូន​ ហើយសឹមដកយកទៅស្ទូងក្នុងផើងមួយទៀតក៏អាចធ្វើបានដែរ អាស្រ័យលើភាពស័ក្តិសមរបស់ប្រភេទបន្លែជាសំខាន់។ ចំណែកខាងផ្នែកមើលថែទាំវិញ ដោយសារតែក្នុងភាជនៈដែលដាំដុះបន្លែនោះមានដីតិច ដូច្នេះរឿងដែលគួរនឹកដល់មួយទៀតនោះគឺ ការឧស្សាហ៍ដាក់ជីវិទ្យាសាស្រ្ត ស្រោចទឹកជាប់ជានិច្ច និងគួរផ្លាស់ប្តូរដីថ្មីម្តងម្កាលតាមរយៈពេលដែលស័ក្តិសមរបស់ដំណាំបន្លែនោះ។

-ចម្ការរបងបន្លែញ៉ាំបាន
សម្រាប់ចម្ការបន្លែគ្រួសារប្រភេទនេះ រឿងសំខាន់គឺ ត្រូវរៀបចំតុបតែងមិនឱ្យរញេរញ៉ៃស៊ុបទ្រុប ដោយបន្លែដែលស័ក្តិសមសម្រាប់ការដាំដុះក្នុងលក្ខណៈនេះ គឺ “រុក្ខជាតិវារតោង” ព្រោះអាចយកមកដាំធ្វើជារុក្ខជាតិតុបតែងលម្អ បង្កើនភាពស្រស់ស្អាតដល់បរិវេណជុំវិញផ្ទះក៏បាន ដូចជា ពពួកបន្លែទម្លាក់កួរ ត្រសក់ ននោងជ្រុង-មូល ពពាយ សណ្តែកកួរ ម្រះ ឃ្លោក ជាដើម ដោយមានគ្រោងសាងរបស់ទ្រើងដែលជារបងនោះ អាចនឹងត្រូវតុបតែងកែច្នៃឱ្យស្អាត ឬគ្រាន់តែបណ្តោយឱ្យវាវារតោងឡើងលើរបងលួសបន្លា ឬបង្គោលឈើឬស្សីក៏បាន តែនៅពេលចាប់ផ្តើមដាំថ្មីៗ ចាំបាច់ត្រូវតែជួយរៀបចំចាត់ចែងឱ្យវារតោងឡើងទៅលើទ្រើង និងការក្តិចត្រួយក៏នឹងជួយឱ្យបែកមែកចេញខ្នែងច្រើន ធ្វើឱ្យអាចវារគ្របដណ្តប់ទៅលើទ្រើងដែលជារបងបានឆាប់រហ័សឡើង ឬក្រៅអំពីដំណាំវារតោងហើយ យើងនៅអាចជ្រើសរើសដាំ “ដំណាំដើមឈរខ្នាតតូច” ដូចជា ដើមកន្ទុំទេស ស្អំ ដើមអង្គារដី ដើមបន្លែផ្អែម -ល- មកដាំធ្វើជារបងផ្ទះបាន ព្រោះជាដំណាំដែលងាយដាំ និងផ្តល់នូវផលិតផលរហូតពេញ 1ឆ្នាំ និងមានគុណប្រយោជន៍ខាងអាហារខ្ពស់ និងគ្មានសាធាតុគីមីទៀតផង។

(នៅមានត)

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា...

កម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពាន​រង្វាន់​​អាស៊ានសម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ឆ្នាំ២០២៤

ភ្នំពេញ ៖​  ពាន​រង្វាន់​​អាស៊ាន ​សម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ដែល​បានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ ២០២៤ ​ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ​ប្រទេស​កម្ពុជា កាលពីរាត្រីថ្ងៃទី...

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះហើយ

ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាមួយទៀត ដែលជាឱកាសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដើម្បីមកជួបជុំគ្នា មានទំនាក់ទំនងជាមួយគ្នាជាលក្ខណៈផ្លូវការ...

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ វិថីតេជោសន្តិភាពឆ្នេរអង្កោល ជាសរសៃឈាមមួយដ៏សំខាន់ សម្រាប់ការតភ្ជាប់សហគមន៍ទេសចរណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវវិថីតេជោសន្តិភាពឆ្នេរអង្កោល នៅខេត្តកែប...

អត្ថបទស្រដៀងគ្នា