ក្រុមហ៊ុន Vivo បានឱ្យតម្រុយតាមរយៈការចែកចាយរូបភាពមួយចំនួននៅលើបណ្តាញសង្គមចិន Weibo មានបង្ហាញពីរូបរាង Z6 ដែលមានប្រើប្រាស់អេក្រង់បន្សល់ប្រជ្រុយតូចមួយនៅផ្នែកខាងស្តាំអេក្រង់ និងបណ្ដុំកាមេរ៉ា 4គ្រាប់នៅខាងក្រោយអមប្រព័ន្ធស្គែនខ្ចៅដៃ។
ស្មាតហ្វូនVivo Z6 នឹងបំពាក់នូវបន្ទះឈីប Snapdragno 765G SoC មានប្រព័ន្ធបញ្ចុះកម្តៅ Liquid Cooling គាំទ្រការប្រើប្រាស់ 5G អមថាមពលថ្ម 5000mAh និងមុខងារសាកថ្មរហ័សកម្លាំង 44វ៉ាត់ម៉ោង។ ទោះបីមិនទាន់មានការបញ្ជាក់ពីតម្លៃច្បាស់ការណ៍នៅឡើយ តែតាមតម្រុយរូបភាពគឺ Z6 នឹងមានជម្រើស 3ពណ៌។
ដំណាក់កាលចេញលក់ដំបូងទំនងជានឹងធ្វើឡើងនៅថ្ងៃទី29 កុម្ភៈ នោះផ្ទាល់លើគេហទំព័រ JD.com របស់ទីផ្សារចិន៕