ក្រុមការងាររបស់ XDA បានចែករំលែករូបភាព ដែលទំនងជារូបភាពលេចធ្លាយ និងលក្ខណសម្បត្តិរបស់ស្មាតហ្វូន Sony ឆ្នាំ2020 គឺមានឈ្មោះ Xperia 1 II និង Xperia 10 II។
ស្មាតហ្វូន Xperia 1 II នេះ ដូចឈ្មោះវាបានបញ្ជាក់ស្រាប់ហើយអ៊ីចឹង គឺវាជាប្រភេទដែលមានការផ្លាស់ប្ដូរថ្មីរបស់ Sony Xperia 1 ដោយមានប្ដូរប្រើសេវា 5G ប្រើបន្ទះឈីប Snapdragon 865 ដែលសមត្ថភាពខ្លាំងជាងមុន និងមានអេក្រង់ដែលអាចបង្ហាញ ដូចជាអេក្រង់ 90Hz ផងដែរ។ ការផ្លាស់ប្ដូរផ្សេងទៀត រួមមានថ្មទំហំ 4000 mAh (ពីមុន 3300 mAh), កាមេរ៉ាមានសមត្ថភាព Zoom បាន 3ដង, មាន RAM ទំហំ 8GB និងអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនទំហំ 256GB។
ចំណែកស្មាតហ្វូន Xperia 10 II វិញ គឺនៅតែប្រើប្រាស់សេវា 4G LTE ដដែល មានអេក្រង់ OLED អាចបង្ហាញរូបភាពកម្រិត 2520×1080 ភិកសែល ដូច Xperia 10។ វាមានសមត្ថភាពខ្លាំងលើសស៊េរីមុន ត្រង់ការប្រើឈីប Snapdragon 665 មាន RAM ទំហំ 4GB មានកាមេរ៉ាក្រោយ 3គ្រាប់ និងអង្គផ្ទុក 128GB។
ថ្ងៃនៃការប្រកាសបង្ហាញមុខ មិនបានមកព្រមគ្នាជាមួយរូបភាពលេចធ្លាយទេ ប៉ុន្តែគេអាចដឹងអំពីវាឆាប់ៗនេះ ដោយសារនៅលើផ្ទាំងទូរស័ព្ទ មានបង្ហាញអំពីថ្ងៃទី24 ខែកុម្ភៈ៕