ខ្សែភាពយន្តនិយាយពីសិស្សវិទ្យាល័យដែលមានចំណងជើង Bad Genius បានឈ្នះពានរង្វាន់ 2ផ្ទួនគ្នា ជាតារារះប្រចាំទ្វីបអាស៊ី នៃផ្ទាំងទស្សនីយភាពអន្តរជាតិ (IRSAA)នៅក្នុងកម្មវិធីប្រកួតមហោស្រពខ្សែភាពយន្តលើកទី 16 ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក NYAFF។
នាយកដឹកនាំរឿងខាងលើ គឺលោក Nattawut Poonpiriya ហៅកាត់ Baz បានទៅចូលរួមក្នុងពិធីប្រគល់ពានរង្វាន់ខាងលើនេះនៅទីក្រុងញូវយ៉កកាលពីថ្ងៃទី15 ខែកក្កដា ខណៈភាពយន្តរបស់លោក Baz បានធ្វើការដាក់បញ្ចាំងនៅក្នុងមហោស្រពខាងលើនេះ នៅថ្ងៃទី17 នៃពិធី ហើយទីបំផុតវាក៏ទទួលបានពានរង្វាន់ IRSAA នេះ ខណៈដែលខ្សែភាពយន្តរបស់នាង Chuengcharoeng sukyong ជនជាតិថៃក៏បានទទួលពានរង្វាន់មួយផងដែរនៅក្នុងមហោស្រព Walter Reade Theater។
គួរបញ្ជាក់ថា ខ្សែភាពយន្ត Bad Genius គឺស្ថិតនៅក្នុងលំដាប់ខ្សែភាពយន្តកំពូលៗទាំង 7 ដែលស្ថិតនៅក្នុងការប្រកួតប្រជែងគ្នាដ៏ប្រកៀកប្រកិតនៅចំពោះមុខគណៈកម្មការជាច្រើនរូបដែលធ្វើការត្រួតពិនិត្យម្តងហើយម្តងទៀត។ សម្រាប់ខ្សែភាពយន្តដែលទទួលបានពានរង្វាន់ពិសេស (មានអ្នកនិយាយពីវាច្រើនជាងគេ) បានទៅលើខ្សែភាពយន្តរឿង A Double Life របស់ប្រទេសជប៉ុន ខណៈពានរង្វាន់កិត្តិយសមួយទៀតបានទៅលើខ្សែភាពយន្តរឿង Le Binh Giang ដោយ KFC របស់ប្រទេសវៀតណាម៕