កីឡាករសញ្ជាតិយូហ្គោស្លាវី Liridon Krasniqi ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី ប្រកាសថាទទួលបានសញ្ជាតិម៉ាឡេស៊ីពេញសិទ្ធិហើយ និងថែមទាំងត្រូវបានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) ទទួលស្គាល់ទៀតផង។
កីឡាករខាងលើ ធ្លាប់លេងឱ្យ និងផ្លាស់ប្តូរជម្រើសជាតិអស់ចំនួន3 មកហើយ ដែលមានដូចជា ជម្រើសជាតិយូហ្គោស្លាវី អាល់បានី និងចុងក្រោយគឺ ម៉ាឡេស៊ីនេះឯង។
គួរបញ្ជាក់ដែរថា ខ្សែបម្រើក្លិប JDT រូបនេះ ត្រូវបានគេរំពឹងថា នឹងអាចបង្ហាញខ្លួនជាលើកដំបូង ក្នុងការប្រកួតជម្រុះ 2022 World Cup ទល់នឹងជម្រើសជាតិប្រទេសអារ៉ាប់រួម នៅខែមីនាខាងមុខនេះ៕