បច្ចុប្បន្ននេះរោគាទាំងឡាយក្លាយជារឿងក្បែរៗខ្លួន ដែលចាំតែសួររកមុខយើងជានិច្ច ដូច្នេះហើយទើបយើងត្រូវតែមើលថែទាំសុខភាពឱ្យបានល្អជាពិសេស អ្នកខ្លះអាចនឹងស្វែងរកអាហារបន្ថែម ឬអាហារបំប៉នផ្សេងៗដើម្បីបំប៉នរាងកាយឱ្យមានសុខភាពល្អ ទាំងការពិតទៅ ការមានសុខភាពល្អអាចជារឿងងាយជាងលោកអ្នកគិតទៅទៀត ដូចដែលថ្ងៃនេះជាដើម ឡារ៉ែន សូមនាំយករឿងដែលគួរឱ្យយល់ដឹងពាក់ព័ន្ធនឹងសុខភាពដ៏ល្អ មកជម្រាបមិត្តអ្នកអានដូចខាងក្រោម “ចង់មានសុខភាពល្អ ត្រូវតែអាន”។
1. ចេកទុំ ជួយកាត់បន្ថយអាការឆ្អល់ពោះបានមុននឹងទៅមើលថា តើយ៉ាងម៉េចបានផ្លែចេកជួយកាត់បន្ថយអាការឆ្អល់ពោះបាននោះ យើងមកស្គាល់ពីអាការឆ្អល់ពោះជាមុនសិន…ឆ្អល់ពោះ គឺជាអាការដែលកើតមានហ្កាសច្រើននៅក្នុងក្រពះ ជួនកាលកើតឡើងដោយសារការទទួលទានជាតិសូដ្យូមច្រើនជ្រុលពេក ហើយផ្លែចេកនេះឯងដែលនឹងជួយធ្វើឱ្យអាការឆ្អល់ពោះធូរស្រាលបាន ព្រោះចេកមានបរិមាណប៉ូតាស្យូមខ្ពស់ ដែលនឹងទៅចាត់ការផលប៉ះពាល់ដែលកើតឡើងដោយសារសូដ្យូមដែលលើសនោះ ធ្វើឱ្យអាការឆ្អល់ពោះថយចុះបាន។
2. ទឹកនៅក្នុងរាងកាយនឹងធ្វើឱ្យទម្ងន់ខ្លួនរបស់អ្នកឡើង-ចុះយ៉ាងតិច ក្នុង 1ថ្ងៃ 1-2គីឡូក្រាមតើលោកអ្នកធ្លាប់នឹកឆ្ងល់ខ្លះទេថា ហេតុអីបានយើងថ្លឹងទម្ងន់នៅពេលព្រឹក និងនៅពេលល្ងាច ទម្ងន់ចេញមកខុសគ្នា ទាំងយើងមិនទាន់បានញ៉ាំអីច្រើនផងនោះ? នេះគឺដោយសារតែទម្ងន់របស់ទឹកនៅក្នុងរាងកាយដែលចេញមកពីអាហារដែលមានរសជាតិប្រៃ ឬសភាវមានវដ្តរដូវប្រចាំខែរបស់អ្នកដែលធ្វើឱ្យទម្ងន់ខ្លួនឡើង ឬចុះគ្រប់ពេលវេលា។ បើអ្នកចង់ចាត់ការរឿងទឹកដែលនៅក្នុងរាងកាយនេះ អ្នកគួរតែទៅប្រឹក្សាជាមួយគ្រូពេទ្យ ដើម្បីប្រើថ្នាំបញ្ចុះទឹកនោមក៏បាន។
3. ការអង្គុយនៅមួយកន្លែងក្នុង 1ថ្ងៃៗ យូរជាង11ម៉ោង នឹងធ្វើឱ្យអាយុខ្លីការអង្គុយធ្វើការនៅនឹងតុរហូត ដោយមិនក្រោកទៅណាពេញមួយថ្ងៃ អាចនឹងធ្វើឱ្យអ្នកអាយុខ្លីដោយមិនដឹងខ្លួន នោះគឺដោយសារតែ នៅពេលដែលរាងកាយរបស់យើងមិនបានកម្រើក ឬធ្វើចលនាទៅណា វាអាចបង្កឱ្យកើតមានបញ្ហាសុខភាពបាន មិនថាតែបញ្ហាពាក់ព័ន្ធនឹងប្រព័ន្ធដុតបំផ្លាញក្នុងរាងកាយ ប្រព័ន្ធរំលាយអាហារ ប្រព័ន្ធបន្ទោបង់ ឬសូម្បីតែប្រព័ន្ធឈាមរត់ក៏ដោយ ដូច្នេះបើចង់មានអាយុវែង គួរឧស្សាហ៍ក្រោកចេញពីតុធ្វើការខ្លះផង គ្រាន់តែក្រោកទៅចូលបន្ទប់ទឹកក៏ជួយបានច្រើនដែរ។
4. តែបៃតងជួយបង្កើនការធ្វើការរបស់ខួរក្បាលបានយើងដឹងច្បាស់ហើយថា តែបៃតងមានប្រយោជន៍ច្រើនណាស់ ជាពិសេសតែបៃតងនេះ មានសារធាតុប្រឆាំងអនុមូលឥស្សរៈខ្ពស់ ទើបវាជួយការពារការកើតជំងឺមហារីកបាន តែប្រយោជន៍មួយទៀតដែលសំខាន់នោះគឺ តែបៃតងជួយបង្កើនការធ្វើការងាររបស់ខួរក្បាលបានទៀតផង ដោយមានការសិក្សាស្រាវជ្រាវមួយបានរកឃើញថា អ្នកដែលញ៉ាំតែបៃតងជាប់ជាប្រចាំ នឹងធ្វើឱ្យមានការចងចាំល្អជាងអ្នកដែលមិនធ្លាប់ញ៉ាំសោះ។
5. ស្ករ ធ្វើឱ្យអាការក្នុងអំឡុងពេលមានវដ្តរដូវកាន់តែអាក្រក់ស្ត្រីជាច្រើន ច្រើនតែគិតថា ការទទួលទានបង្អែមនៅក្នុងអំឡុងពេលមានរដូវប្រចាំខែ នឹងជួយឱ្យអាការផ្សេងៗដែលកើតឡើងក្នុងអំឡុងពេលនោះថយចុះ តែការពិតវិញ ជាតិស្ករហ្នឹងឯងដែលជាបច្ច័យអាក្រក់ធ្វើឱ្យអាការទាំងនោះកាន់តែអាក្រក់ឡើង ព្រោះការទទួលទានស្ករ(ជាតិផ្អែម)ច្រើនពេកនឹងធ្វើឱ្យជាតិម៉ាញេស្យូមក្នុងរាងកាយថយចុះ ធ្វើឱ្យឆ្អល់ពោះ ដែលអាការឆ្អល់ពោះនេះ គឺជាអាការមួយដែលស្ត្រីមិនចង់ឱ្យកើតមានក្នុងអំឡុងពេលមានរដូវឡើយ ដូច្នេះបើពេលមានរដូវប្រចាំខែ គួរប្តូរពីបង្អែមមកទទួលទានផ្លែឈើវិញប្រសើរជាងបាយអង្ករស្រូវសាលីជួយឱ្យអារម្មណ៍ល្អជឿថា អ្នកណាៗក៏ចង់មានពេលព្រឹក និងថ្ងៃធ្វើការដ៏ស្រស់ថ្លាដែរ ដូច្នេះ ឡារ៉ែន ចង់ប្រាប់ថា បាយអង្ករស្រូវសាលីអាចជួយបាន ព្រោះអង្ករស្រូវសាលីនឹងទៅជួយបង្កើនកម្រិតរបស់អ័រម៉ូនសេរ៉ូថូនិន(Serotonin)នៅក្នុងខួក្បាល ដោយសារធាតុមួយនេះគឺជាសារធាតុដែលជួយធ្វើឱ្យមនុស្សមានអារម្មណ៍ល្អ។ ដូច្នេះពេលព្រឹកថ្ងៃស្អែកនេះ សាកល្បងរកបាយអង្ករស្រូវសាលីមកញ៉ាំធ្វើជាអាហារពេលព្រឹកម្តងមើល៍…។
6. ការហាត់ប្រាណ គួរប្តូរពីបង្អែមមកទទួលទានផ្លែឈើវិញប្រសើរជាងពេលខ្លួនចាស់ទៅការចាប់ផ្តើមហាត់ប្រាណតាំងពីវ័យកំលោះក្រមុំ ក្រៅពីនឹងធ្វើឱ្យសុខភាពរឹងមាំល្អជាបន្តរហូតទៅដល់អនាគតហើយនោះ នៅមានផលវិជ្ជមានដល់ខួរក្បាលទៀត ព្រោះមានការសិក្សាស្រាវជ្រាវមួយបានការហាត់ប្រាណជាប្រចាំក្នុងអំឡុងអាយុងអំឡុងអាយុ 20ឆ្នាំរហូតមក នឹងជួយឱ្យមានការចងចាំល្អ ទោះជាវ័យហួសទៅដល់ 40 ឬ 50ឆ្នាំហើយក៏ដោយសុខភាពរាងកាយងកាយរបស់យគឺជារឿងសំខាន់ បើយើងចេះមើលថែទាំវាឱ្យបានល្អ នឹងជួយឱ្យសុខភាពផ្លូវចិត្តរបស់យើងល្អទៅតាមនោះដែរ តែបើអ្នកព្រងើយកន្តើយ វាអាចនឹងធ្វើឱ្យទាំងរាងកាយ និងផ្លូវចិត្តរបស់អ្នកកាន់តែយ៉ាប់យ៉ឺនទៅ បន្ទាប់ពីនោះរោគាផ្សេងៗនឹងតាមមក ដូច្នេះគួរនាំគ្នាថែរក្សាសុខភាពឱ្យបានល្អប្រសើរជាង៕