ដោយសម្លឹងឃើញការថែទាំសុខភាពតាមរយៈការទទួលទានបន្លែផ្លែឈើធម្មជាតិគ្មានជាតិគីមី ថៅកែផលិតកម្មកាឡាក់ស៊ីណាវ៉ាត្រា គឺលោកឧកញ៉ា ឡេង ណាវ៉ាត្រា ត្រៀមបើកដំណើរការសាកល្បងផ្សារទំនើបលក់តែកសិផលធម្មជាតិ ដើម្បីជួយដល់កសិករខ្មែរ និងបង្កើនការដាំដុះបន្លែផ្លែឈើធម្មជាតិឱ្យបានច្រើន។ នៅថ្ងៃទី១៥ ខែ មិនា ឆ្នាំ ២០២០ ផ្សារមួយនេះនឹងបើកដំណើរការសាកល្បង ដែលតាំងផ្សារគឺនៅកណ្ដាល Olympia តែម្ដង។
លោកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា ផ្សារយើងធ្វើខុសគេ យើងលក់តែកសិផលធម្មជាតិខ្មែរទេ ផលិតផលនាំចូលពីក្រៅប្រទេសអត់ទទួលលក់ទេ មុនដាក់លក់យើងសុទ្ធតែ ធ្វើតេស្តជាមុនសិន បញ្ជាក់ថា គ្មានជាតិគីមី ទើបអាចយកមកដាក់លក់ក្នុងផ្សារបាន ហើយបើក្រុមកសិករជាមួយណា ដាំយកមកលក់ឱ្យយើង ពិនិត្យឃើញមានជាតិគីមី យើងឈប់ទទួលទិញពីពួកគាត់យកមកលក់ហើយ យើងគិតលើសុខភាពជាធំ។ លោកក៏បានអះអាងដែរថា ផ្សារបន្លែងធម្មជាតិនេះមិនមែនធ្វើតែ១ទីតាំង ឬ ២ទីតាំងឡើយផ្សារមួយនេះ គ្រោងពង្រីករហូតដល់ទៅ២៥០ សាខាទូទាំងប្រទេសឯណោះ ដែលជំហ៊ានដំបូង គឺសម្រុកធ្វើនៅភ្នំពេញ នឹង ខេត្ត សៀមរាប ក្នុងនោះស្ទើរគ្រប់ បុរី ក៏ដូចជា ទីប្រជុំជនធំៗ នឹងមានវត្តមាន “ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា” គ្រប់ទីកន្លែង ។
យ៉ាងណាមិញ គេក៏មើលឃើញថា តារាចម្រៀងស្រីនៅក្នុងផលិតកម្មកកាឡាក់ស៊ីណាវ៉ាត្រា កញ្ញា តន់ ចន្ទសីម៉ា ម្ចាស់បទ « ឡានសារ៉ែន » បានបញ្ចេញរូបភាពគាំទ្រកសិផលធម្មជាតិគ្មានជាតិគីមីដាំដុះដោយដៃកសិករខ្មែរយើង និងត្រៀមបញ្ចេញស្ពតគាំទ្របន្លែធម្មជាតិផងដែរ។ សូមទស្សនារូបភាពខាងក្រោម ៖