ក្លិប Crystal Palace ចង់បានខ្សែការពារចំណូលថ្មីបន្ថែមទៀត ក្រោយពីបានបំពេញការចុះហត្ថលេខាជាមួយនឹងតារាឆ្នើមអន្តរជាតិហូឡង់ Jairo Riedewald កាលពីថ្ងៃចន្ទរួចមក ខណៈដែលពួកគេត្រៀមធ្វើការប្រកាសជាផ្លូវការនៅថ្ងៃអង្គារនេះ។
ខ្សែការពាររបស់ក្លិប Ajax រូបនេះ ត្រូវបានចាត់ទុកថា ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករវ័យក្មេងដ៏មានទេពកោសល្យបំផុតក្នុងទ្វីបអឺរ៉ុប ប៉ុន្តែរូបគេបានជួបភាពត្រដាបត្រដួសក្នុងការបង្ហាញខ្លួនឲ្យបានទៀងទាត់ និងបានជួបបញ្ហារបួសអស់រយៈពេល18ខែ។
ស្របពេលដែលរូបគេក៏អាចលេងក្នុងតំបន់ការពារស្លាបឆ្វេង និងក្នុងតួនាទីខ្សែបម្រើការពារបានដែរសម្រាប់គ្រូបង្វឹកថ្មីរបស់គេគឺលោក Frank de Boer នោះ។ ខ្សែការពារវ័យ20ឆ្នាំរូបនេះ គឺជាអ្នកជំនាញខាងបញ្ជូនបាល់ និងគួរតែក្លាយជាកីឡាករដ៏សំខាន់ម្នាក់ ខណៈដែលលោក De Boer សម្លឹងរកការដឹកនាំឲ្យ Crystal Palace មានទម្រង់លេងរឹងមាំ និងលេងបែបវាយសម្រុកទៅលើដៃគូប្រកួត។ Riedewald បានធ្វើឲ្យក្លិប Everton ចំណាយប្រាក់9លានអឺរ៉ូ (ស្មើនឹង10.3លានដុល្លារអាមេរិក) ហើយរូបគេបានបង្ហាញខ្លួនជាអន្តរជាតិ3លើក ហើយនិងត្រូវចូលរួមជាមួយនឹងកីឡាករ Ruben Loftus-Cheek ដែលបានផ្ទេរពីក្លិប Chelsea ទៅកាន់ក្លិប Crystal Palace ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលក្នុងនាមជាកីឡាករថ្មីនៅឯកីឡដ្ឋាន Selhurst Park នារដូវក្តៅនេះ។
ការទិញចូលកីឡាករថ្មីបន្ថែមទៀតនឹងត្រូវធ្វើឡើងខណៈដែល Crystal Palace និងក្រុមរបស់ពួកគេបានធ្វើដំណើរទៅដល់ទីក្រុងហុងកុងកាលពីថ្ងៃចន្ទដើម្បីធ្វើការប្រកួតមិត្តភាពមុនបើករដូវកាលថ្មីនោះបានចរចាជាមួយនឹងក្លិប Porto រួចជាស្រេចជុំវិញការផ្ទេរ Bruno Martins Indi៕
ប្រភពពី៖ The Independent