យោងតាមប្រភពពី Popular Mechanics បានឱ្យដឹងថា ប្រព័ន្ធ “Drone Dome” អាចចាប់សញ្ញាវត្ថុដែលមានទំហំតូចដល់ 0,002ម៉ែត្រការ៉េ ក្នុងរយៈចម្ងាយពី 3.5 គីឡូម៉ែត្របាន។
Rafael Advanced Defense Systems Ltd គឺជាក្រុមហ៊ុនផលិតបច្ចេកវិទ្យាការពាររបស់អ៊ីស្រាអែល កាលពីថ្មីៗនេះបានបង្ហាញវីដេអូពិសេសនៃ “Drone Dome” ដែលជាប្រព័ន្ធកម្ទេច Drone ពីចម្ងាយ ដោយប្រើប្រាស់ឡាស៊ែរថាមពលខ្ពស់។
បើមើលតាមឃ្លីបវីដេអូ បានបង្ហាញថា Drone ដែលគេដាក់ឈ្មោះឱ្យថា “សត្រូវ” ត្រូវបានចាប់សញ្ញា ចាប់ទីតាំង និងដាក់ជាគោលដៅ ក្រោយមកប្រព័ន្ធ “Drone Dome” បានចាប់ផ្ដើមបាញ់ឡាស៊ែរធ្វើឱ្យ “សត្រូវ” ឆេះធ្លាក់តែម្ដង៕
ប្រភព៖ សារព័ត៌មានបរទេស